ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​បង្ហាញ​សុដន់​នៅ​មូ​ស្គូ​បង្ក​ឱ្យ​រថយន្ត​បុក​គ្នា​ជាង​500​គ្រឿង

9 ឆ្នាំ មុន

កើត​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​មូ​ស្គូ​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​រថយន្ត​ទួ​រី​ស​ចំនួន​៣០​គ្រឿង​បាន​ដាក់​បដា​ឃោសនា​ពាណិជ្ជកម្ម​បង្ហាញ​រូប​សុដន់​ដ៏​ធំ​មូលក្លំ​នៅ​លើ​ជញ្ជាំង​ទ្រុង​រថយន្ត ដោយ​អត្ថបទ​ក្នុង​ការ​ឃោសនា​បាន​បញ្ជាក់​ថា «​ឃើញ​សុដន់​នឹង​មាន​ចំណាប់អារម្មណ៍​» (They Attract’ across her nipples) បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​យានយន្ត​ចំនួន​៥១៧

កើត​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​មូ​ស្គូ​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​រថយន្ត​ទួ​រី​ស​ចំនួន​៣០​គ្រឿង​បាន​ដាក់​បដា​ឃោសនា​ពាណិជ្ជកម្ម​បង្ហាញ​រូប​សុដន់​ដ៏​ធំ​មូលក្លំ​នៅ​លើ​ជញ្ជាំង​ទ្រុង​រថយន្ត ដោយ​អត្ថបទ​ក្នុង​ការ​ឃោសនា​បាន​បញ្ជាក់​ថា «​ឃើញ​សុដន់​នឹង​មាន​ចំណាប់អារម្មណ៍​» (They Attract’ across her nipples) បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​យានយន្ត​ចំនួន​៥១៧​គ្រឿង​បុក​គ្នា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១​ថ្ងៃ ដោយសារ​អ្នកបើកបរ​រវល់​ងាក​មើល សុដន់​ដ៏​ស្រស់​ស្អាត​នោះ​(​បាត់​សមាធិ​) ។

តាម​របាយការណ៍​ពី «​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ផ្សាយ​ថា រថយន្ត​ផ្សាយពាណិជ្ជកម្ម​ដែល​មាន​បិទ​បដា​រូប​សុដន់​ដ៏​ធំ​ស្រស់​ស្អាត​របស់​ស្ត្រី​បាន​បើកបរ​នៅ​ពាសពេញ​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្សុ​ី ដើម្បី​ផ្សព្វផ្សាយ​ពី​របៀប​ថែរក្សា ។ ហេតុការណ៍​ឃោសនា​ពី​ការ​ថែរក្សា​សុដន់​ដែល​តាំង​បង្ហាញ​លើ​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​ទីក្រុង​នេះ​បាន​បង្ក​ឱ្យ​អ្នកបើកបរ​យានយន្ត​នៅ​លើ​ដងផ្លូវ​បាត់​សមាធិ​ក្នុង​ការ​បើកបរ​រវល់​តែ​ចាប់អារម្មណ៍​ទៅ​លើ​ទម្រង់​សុដន់​ដ៏​ធំ​ហើយ​ស្រស់​ស្អាត​នោះ​បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​គ្នា​ជា​បន្តបន្ទាប់​ចំនួន​៥១៧​គ្រឿងក្នុង​រយៈពេល​មួយ​ថ្ងៃ ។

លោក អាយ​ដា យូ​រៀស ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាត់​សមាធិ បាន​បញ្ជាក់​ថា រូបគេ​កំពុង​បើកបរ​រថយន្ត​នៅ​ទីប្រជុំជន បានឃើញ​សុដន់​ខាងលើ​ដែល​គេ​ដាក់​តាំង​បង្ហាញ​តាម​រថយន្ត ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ​រថយន្ត​របស់​គាត់​យ៉ាង​ពេញទំហឹង ប្រហែលជា​អ្នកបើកបរ​រវល់​សម្លឹង​មើលរូប​សុដន់​នោះ​ដែរ ។ ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ឃោសនា «Sarafan Advertising Agency» ជា​ម្ចាស់​ស្លាក​បដា​ខាងលើ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​សង​ថ្លៃ​ខូចខាត​ទាំងអស់​ដែល​កើត​ពី​ឧប្បត្តិហេតុ​ខាងលើ ។ ការ​ដែល​ក្រុមហ៊ុន​យល់ព្រម​ចេញ​ប្រាក់​សំណង​ទាំងនេះ ព្រោះ​ក្រុមហ៊ុន​ចង់​ឃោសនា​ផលិតផល​ដើម្បី​ទាក់ទាញ​អតិថិជន​នៅ​ក្នុង​ប្រទេស ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​សុដន់ ៕