ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌមានជ័យ ​៖ ជនសង្ស័យម្នាក់​ដែលឃាត់ខ្លួន ​ពិតជាពាក់ព័ន្ឋ​អំពើអារ.កសម្លា.ប់​​ប្លន់អ្នករត់ម៉ូតូឌុប

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រភពពី​សមត្ថកិច្ចខណ្ឌមានជ័យ​បានបង្ហើបឲ្យដឹងថា​ ក្រោយធ្វើកោសលវិច័យ​ទៅលើជនសង្ស័យម្នាក់ ​ដែលសមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ឋនឹងអំពើប្លន់អារ.ក​សម្លា.ប់អ្នករត់ម៉ូតូឌុប​នៅស្ទឹងមានជ័យនោះ ​ពិតជាជនដៃដល់​ពិតបា្រកដ​ដែល​ធ្វើសកម្មភាពខាងលើ​​ ពីព្រោះអាវជនសង្ស័យ​​មានប្រឡាក់ឈាម​ជនរងគ្រោះ​(ពិនិត្យទៅដូចឈាម​របស់ឈាម​ជនរងគ្រោះ​ពិតបា្រកដ) ។

រាជធានីភ្នំពេញ ​៖ ប្រភពពី​សមត្ថកិច្ចខណ្ឌមានជ័យ​បានបង្ហើបឲ្យដឹងថា​ ក្រោយធ្វើកោសលវិច័យ​ទៅលើជនសង្ស័យម្នាក់ ​ដែលសមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ឋនឹងអំពើប្លន់អារ.ក​សម្លាប់អ្នករត់ម៉ូតូឌុប​នៅស្ទឹងមានជ័យនោះ ​ពិតជាជនដៃដល់​ពិតបា្រកដ​ដែល​ធ្វើសកម្មភាពខាងលើ​​ ពីព្រោះអាវជនសង្ស័យ​​មានប្រឡាក់ឈាម​ជនរងគ្រោះ​(ពិនិត្យទៅដូចឈាម​របស់ឈាម​ជនរងគ្រោះ​ពិតបា្រកដ) ។

គួរបញ្ជាក់ថា ​បុរស​​អ្នក​រត់​ម៉ូតូឌុប​​ម្នាក់​ត្រូវ​ជនសង្ស័យ​​២​នាក់​នាំ​យក​ទៅ​អា​រ.ក​​សម្លាប់​ប្លន់​យកម៉ូតូ​បាន​សម្រេច​​​ ហើយ​ព្យាយាម​រត់គេចខ្លួន​​​​ត្រូវ​សមត្ថកិច្ចដឹកនំាដោយលោក ​ជឹម ស៊ីថា ​អធិការស្តីទី​នគរបាលខណ្ឌមានជ័យ​​​ដេញ​​ចាប់​​បាន​ ​ខណៈ​ម្នាក់​ទៀត​​​​រត់គេច​ខ្លួនបាត់​​ ។ ហេតុការណ៍​នេះ​កើត​ឡើង​​ នៅ​មុខ​ច្រកចូល​រោងចក្រ​ក្រដាស ​តាម​ផ្លូវលំ​ ក្រុម​៤ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ ​កាលពី​​ម៉ោង​៨​យប់ ​ថ្ងៃ​ទី​២៦ តុលា ២០១៤។ ​

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន​ក្រោមការបញ្ជាផ្ទាល់ពីលោក​ ជឹម ស៊ីថា ​អធិការស្តីទីនគរបាល​ខណ្ឌមានជ័យឈ្មោះ ​​គាង ធារ៉ា ​ភេទប្រុស អាយុ​ ២៤ឆ្នាំ ​ជាអ្នករត់តុនៅ​ហាងផ្ទះស្រាបៀរ​ ស្នាក់នៅក្នុងផ្ទះ​ជួលក្នុងភូមិប្ញស្សី ​សង្កាត់ស្ទឹង​មានជ័យ​ ជាមុខសញ្ញាប្រើបា្រស់​គ្រឿងញៀន ។ ចំណែកជនរងគ្រោះ​ឈ្មោះ កុល ចាន់ថន ​ភេទប្រុស​ អាយុ៣១ឆ្នាំ ​រស់នៅក្នុងភូមិចំណតត្រាច ​ស្រុករំដួល ​ខេត្តស្វាយរៀង ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕