ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថ​យន្ត​តារា​សម្តែង អ៊ុន សុធា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ចង្កូត​ស្តាំ​២​គ្រឿង​បើក​លឿន​ដូច​គ្នា​បុក​គ្នា​ពេញទំហឹង​ធ្វើ​ឲ្យ​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ដឹង​ថា ​ជា​រថយន្ត​របស់​តារា​សម្តែង​ និង​ពិធីករ​ម្នាក់​បាន​ខ្ទាត​ឡើង​ទៅ​លើ​ខឿន​មុខ​ភូមិ​គ្រឹះ​ថៅកែ​ប្តូរ​ប្រាក់ លី​ហួរ ត្រង់​ចំណុច​ផ្លូវ​លេខ​២៣២​កែង​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មក​រា បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាល​ពី​​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហុងដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2F 3535 ជិះ​គ្នា​២​នាក់ ក្នុង​នោះ​អ្នករួម​ដំណើរ​​ម្នាក់​ត្រូវ​គេ​ស្គាល់​​​ឈ្មោះ អ៊ុ​ន សុធា ជា​តារា​សម្តែង​ភាពយន្ត និង​ជា​ពិធីករ បើកបរ​តាម​ផ្លូវ​លេខ​១០៥ ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​នី​ស្សាន់ UB ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B 3710 ជិះ​ម្នាក់ឯង បើកបរ​តាម​ផ្លូវ​លេខ​២៣២​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ ហើយ​ជា​រថយន្ត​ចង្កូត​ស្តាំ​ដូច​គ្នា​ទៀត ខណៈ​មក​ដល់​ចំណុច​ខាងលើ​រថយន្ត​នី​ស្សាន់​បាន​បើក​ទៅ​បុក​រថយន្ត​ហុង​ដាពេញទំហឹង​ធ្វើ​ឲ្យ​រថយន្ត​ហុងដា​ជ្រុល​ទៅ​បុក​ខឿន​ផ្លោង​ទៅ​លើ​ខឿន​មុខ​ភូមិ​គ្រឹះ​របស់​ថៅកែ​ប្តូរ​ប្រាក់​លី​ហួរ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​រថយន្ត​ហុងដាក្រ​ពឹត​ទ្វារ​មុខ​ចំហៀង​​ខាងឆ្វេង ​និង​ខូចខាត​ផ្នែក​ខាង​មុខ ចំណែក​រថយន្ត​នីស្សាន់​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង​។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ នៅ​សល់​តែ​បុរស​២​នាក់​ជិះរថយន្ត​ហុងដា​នៅ​កន្លែង​កើតហេតុ ។ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕