ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ស្ត្រី​បាត់បង់​ចំណាប់អារម្មណ៍​ផ្លូវភេទ​ចំពោះ​បុរស​ខ្លួន​រស់នៅ​ជាមួយ​យូរ​ឆ្នាំ ?

9 ឆ្នាំ មុន

អារម្មណ៍​ផ្លូវភេទ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ច្រើន​ឆ្នាំ​សម្រាប់​ស្ត្រី​អាច​និយាយ​បាន​ថា​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​លំបាក​មួយ ។ នេះ​មិនមែន​ដោយសារ​តែ​វា​លែង​ជា​ចំណុចក្តៅ​និង​សំខាន់​ក្នុង​ជីវិត​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​វា​ជា​ពិបាក​ខ្លាំង​ដើម្បី​រក្សា​ឱ្យ​ដំណើរការ​ទៅ​ដូច​បំណង ។

អារម្មណ៍​ផ្លូវភេទ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ច្រើន​ឆ្នាំ​សម្រាប់​ស្ត្រី​អាច​និយាយ​បាន​ថា​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​លំបាក​មួយ ។ នេះ​មិនមែន​ដោយសារ​តែ​វា​លែង​ជា​ចំណុចក្តៅ​និង​សំខាន់​ក្នុង​ជីវិត​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​វា​ជា​ពិបាក​ខ្លាំង​ដើម្បី​រក្សា​ឱ្យ​ដំណើរការ​ទៅ​ដូច​បំណង ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ស្ត្រី​ដរាបណា​ស្ថិត​ក្នុង​ទំនាក់ទំនង​មួយ​ជាមួយនឹង​បុរស​ណា​ម្នាក់​កាន់តែ​យូរ​នោះ​ចំណង់​ផ្លូវភេទ​របស់​នាង​លើ​បុរស​នោះ​កាន់តែ​ថយ​ចុះ​ដែរ ។ការ​ពិសោធ​ដែល​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Guelph​នៅ​រដ្ឋ Ontario ប្រទេស​កា​ណា​ដា​បាន​តាមដាន​និង​ស្ទង់​មតិ​មនុស្ស​១៧០​នាក់ ដោយ​ពួក​គេ​ទាំងនោះ​ស្ថិត​ក្នុង​ការ​ទំនាក់ទំនង​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ពី​មួយ​ខែ​ទៅ​ប្រាំបួន​ឆ្នាំ ។ បន្ទាប់​មក​ទៀត​ពួក​គេ​ត្រូវ​បាន​ស្នើ​ឱ្យ​ចាត់​ថ្នាក់​នូវ​ភាព​រីករាយ​ក្នុង​ទំនាក់ទំនង ក៏​ដូច​ជា​ចំណង់​ផ្លូវភេទ​របស់​ពួក​គេ​លើ​មាត្រដ្ឋាន​១.០​ទៅ​៦.០ នៃ​ប្រព័ន្ធ​គណនា​ដែល​មានឈ្មោះ​ថា «​ស​ន្ទ​ស្សន៍​អនុគមន៍​មុខងារ​ផ្លូវភេទ​ស្រី​-FSFI»​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ខណៈ​ពេល​ដែល​កម្រិត​នៃ​ភាព​ពេញចិត្ត​ស្ថិត​នៅ​នឹង​មួយ​កន្លែង​(​ភាគច្រើន​បាន​និយាយ​ថា ពួក​គេ​ពេញចិត្ត​)​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​បែរជា​ធ្លាក់​ចុះ​នៅ​ពេល​ពួក​គេ​ស្ថិត​ក្នុង​ចំណងមិត្តភាព​គូស្នេហ៍​យូរអង្វែង ។

ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Sex & Marital Therapy ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សរសេរ​ថា​៖«​អំឡុង​នៃ​ពេលវេលា​ដែល​គេ​បន្ថែម​រស់នៅ​ជាមួយ​គ្នា​ចំណង់​ផ្លូវភេទ​ស្ត្រី​នៅ​ក្នុង​ការ​សិក្សា​នេះ​បាន​ថយ​ចុះ​ដល់​០.០២​លើ​មាត្រដ្ឋាន​FSFI » ។ យ៉ាងណា​ក៏​ដោយ ចំពោះ​បុរស​វិញ​ចំណង់​ផ្លូវភេទ​របស់​គេ​ពុំ​ឃើញ​មានការ​ថយ​ចុះ​ឡើយ ។ដូច្នេះ តើ​លទ្ធផល​នេះ មាន​ន័យ​យ៉ាងណា0x017d7 តើ​ស្ត្រី​មួយ​ចំនួន​ពិតជា​កើន​នូវ​ភាព​ធុញទ្រាន់​នឹង​ដៃគូ​រួម​ភេទ​ដដែល​ៗ​ឬ​មួយ​ក៏​ចំណង់​ផ្លូវភេទ​របស់​នាង​មាន​ភាព​ស្មុគស្មាញ ?

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​វិវឌ្ឍន៍​និយម​ចំណង់​ផ្លូវភេទ​របស់​បុរស​ត្រូវ​បាន​សន្មត់​ថា​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ពេញ​មួយ​ឆាកជីវិត ។ ដូច្នេះ ពួក​គេ​អាច​បង្កើត​បានកូន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​រាង​កាយ​មិន​អាច​បង្កើតកូន​បាន​ក្នុង​អំឡុង​អាយុ​វ័យចាស់ កម្រិត​ចំណង់​របស់​ពួក​គេ​ត្រូវ​ថយ​ចុះ​សម​ស្រប​នឹង​កម្រិត​ស្ថានភាព​រាង​កាយ​របស់​ពួក​គេ ៕