ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះខាត​វីតាមីន​B1​អាច​នឹង​បណ្តាល​ឱ្យ​ខូច​ខួរក្បាល

9 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​B1​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ខួរក្បាល​ធ្ងន់ធ្ងរ​ដែល​ប្រហាក់ប្រហែល​ឬ​ស្រ​ដៀង​ទៅ​នឹង​ជំងឺ​វង្វេង ឬ​ក៏​ជំងឺសរសៃប្រសាទ​ដទៃ​ទៀត ។ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Scientific American Medicine ក្រុម​អ្នកជំនាញ​សរសៃប្រសាទ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Loyola សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា វីតាមីន​B1

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​B1​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ខួរក្បាល​ធ្ងន់ធ្ងរ​ដែល​ប្រហាក់ប្រហែល​ឬ​ស្រ​ដៀង​ទៅ​នឹង​ជំងឺ​វង្វេង ឬ​ក៏​ជំងឺសរសៃប្រសាទ​ដទៃ​ទៀត ។ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Scientific American Medicine ក្រុម​អ្នកជំនាញ​សរសៃប្រសាទ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Loyola សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា វីតាមីន​B1 (Thiamine)​កម្រិត​ទាប អាច​បណ្តាល​ឱ្យ​កើត​មាន​លក្ខខណ្ឌ​មួយ​ឈ្មោះ Wernicke encephalopathy គឺជា​ជំងឺ​ដែល​បណ្តាល​ឱ្យ​មានការ​ភាន់ច្រឡំ ការ​មមើមមាយ ការ​សន្លប់​ធំ ការ​បាត់បង់​នៃ​ការ​សម្របសម្រួល​ផ្នែក​សាច់ដុំ និង​បញ្ហា​ចក្ខុវិញ្ញាណ ។

ជា​ធម្មតា បញ្ហា​ខាង​ដើម កើតឡើង​លើ​បណ្តា​បុគ្គល​ដែល​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ញៀន​ស្រា និង​ជំងឺ​តម​អាហារ​(anorexia)​ហើយ​ដែល​ទាំងនេះ​នាំ​ទៅ​ដល់​ការ​កង្វះ​សារធាតុចិញ្ចឹម​រាង​កាយ ។ ប្រសិនជា​មិន​ព្យាបាល  នោះ​លក្ខខណ្ឌ​ទាំងនេះ​អាច​នាំ​ឱ្យ​ខូចខាត​ខួរក្បាល និង​ចុង​ក្រោយ​ឈាន​ទៅ​រក​ការ​ស្លាប់​ជៀស​មិន​រួច ។ ឱសថការី​ឧត្តម​លោក Sean Ruland លោក Jose Biller និង​លោក Mathew McCoyd ជា​អ្នកជំនាញ​ផ្នែក​រោគ​សរសៃប្រសាទ​នៅ​សាកលវិទ្យាល័យ Loyola​យល់​ឃើញ​ដូច​គ្នា​ថា Encephalopathy​ ពុល និង​Encephalopathy រំលាយ​អាហារ​អាច​បង្កើត​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​យ៉ាង រាប់​ចាប់ពី​សភាព​ភាន់ច្រឡំ​ទៅ​ដល់​ការ​សន្លប់​ធំ ។ ពួក​គេ​បាន​បន្ត​ថា ខណៈ​របួស​ជា​អចិន្ត្រៃយ៍​អាច​កើតឡើង វិធីសាស្ត្រ​ដែល​រៀបចំ​ដ៏​ជាក់លាក់​មួយ​ចាំបាច់​ត្រូវ​បង្កើត​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​រហ័ស​និង​ត្រឹមត្រូវ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា លក្ខខណ្ឌ​នៃ​កង្វះខាត​វីតាមីន​B1​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​យឺត ខណៈ​ដែល​ការ​សិក្សា​ពិសោធន៍​លើ​មនុស្ស​ផ្ទាល់​បង្ហាញ​ថា វា​ប៉ះពាល់​តិច​ជាង​១​ភាគរយ ។ ប៉ុន្តែ ការ​សិក្សា​ពិសោធន៍​ដោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​មនុស្ស​ផ្ទាល់​បង្ហាញ​នូវ​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​ដល់​ទៅ​២,៨​ភាគរយ ៕
             ​