ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កោរ​រោម​បរិវេណ​ប្រដាប់​ភេទ​ប្រឈម​ហានិភ័យ​ឆ្លង​រោគ និង​ខូច​ស្បែក

9 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​ព្រមាន​ថា បណ្តា​ស្ត្រី​ដែល​និយម​កោរ​ចោល​រោម ស្ថិត​នៅ​ផ្តុំ​ប្រដាប់​ភេទ និង​នៅ​លើ​ថ្ងាស​ក្រោម​ផ្សិត គឺ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា បណ្តាល​ឱ្យ​ឆ្លង​រោគ ការ​រលាក រមាស់​ឆ្កៀល ការ​រោល​ក​ន្តួ​ល ឬ​ដាច់​រលាត់ស្បែក​ជាដើម ។

អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​ព្រមាន​ថា បណ្តា​ស្ត្រី​ដែល​និយម​កោរ​ចោល​រោម ស្ថិត​នៅ​ផ្តុំ​ប្រដាប់​ភេទ និង​នៅ​លើ​ថ្ងាស​ក្រោម​ផ្សិត គឺ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា បណ្តាល​ឱ្យ​ឆ្លង​រោគ ការ​រលាក រមាស់​ឆ្កៀល ការ​រោល​ក​ន្តួ​ល ឬ​ដាច់​រលាត់ស្បែក​ជាដើម ។

ចំពោះ​ស្ត្រី​ធាត់​ៗ​វិញ ហានិភ័យ​របស់​គេ​គឺ​ឡើង​ដល់​ទ្វេ​ដង ធៀប​នឹង​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា ។ ជាង​នេះ​ទៅ​ទៀត ហានិភ័យ​ពី​បញ្ហា​ស្មុគស្មាញ​ដដែល​នឹង​បន្ត​កើន​ដល់​៣​ដង ប្រសិនជា​ពួក​គេ​សម្អាត​រោម​គ្មាន​សល់​សូ​ម្បី​មួយ​សរសៃ​។ ការ​ពិសោធ​លើ​ស្ត្រី​វ័យ​ពី​១៦-៤០​ឆ្នាំ ចំនួន​៣៣៣​នាក់​រក​ឃើញ​ថា ៨៧​ភាគរយ​ក្នុង​ចំណោម​ពួក​គេ​ទាំងនោះ​ធ្លាប់​កោរ​រោម​ប្រដាប់​ភេទ​ដោយ​ប្រើ​ឡា​ម ខណៈ​១៣​ភាគរយ​ផ្សេង​ទៀត​ទទួលស្គាល់​ថា ខ្លួន​កម្ចាត់​រោម​ដោយ​ប្រើ​ក្រមួន​បក ។ ជិត​២/៣ ឬ​៦០​ភាគរយ​ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​ធ្លាប់​កើត​មាន​បញ្ហា​ស្មុគស្មាញ​ទាក់ទង​នឹង​សុខភាព​បណ្តាល​មក​ពី​ការ​កម្ចាត់​រោម យ៉ាង​ហោច​ណាស់​១​លើក ។ បញ្ហា​ស្មុគស្មាញ​ទាំងនោះ​មាន​ដូច​ជា ស្នាម​ដាច់​រលាត់​ដែល​មើល​មិនឃើញ​ហៅ​ថា Epidermal abrasiopns ការ​ដុះ​រោម​កាន់តែ​ច្រើន មាន​ស្នាម​ជាំ ឬ​អាលែកហ្ស៊ី ។

តាម​រយៈ​ការ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Tournal of Obstetrics & Gynecology លោកស្រី Andrea De Maria អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​សុខាភិបាល​តិច​សាច់ សហរដ្ឋអាមេរិក បាន​សន្និដ្ឋាន​ជា​រួម​ថា ស្ត្រី​គួរ​ស្វែងរក​ការ​ប្រឹក្សា​ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​កម្ចាត់​រោម​ប្រកបដោយ​សុវត្ថិភាព ។ លោកស្រី​បន្ថែម​ថា ៖ «​ភាព​ស្មុគស្មាញ​បន្ទាប់បន្សំ​កើត​មាន​ជា​ធម្មតា​ក្រោយ​ការ​កម្ចាត់​រោម​លើ​ប្រដាប់​ភេទ ។ ការ​ទៅ​ជួប​អ្នកជំនាញ គឺ​អាច​ផ្តល់​នូវ​បរិស្ថាន​សុវត្ថិភាព​មួយ​សម្រាប់​បណ្តា​ស្ត្រី​ដែល​ស្វែងរក​ការ​ប្រឹក្សា​ដើម្បី​កម្ចាត់​រោម​ស្ថិត​នៅ​ផ្តុំ​ប្រដាប់​ភេទ​» ៕