ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សភា​មុន​កាលកំណត់​នៅ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​មាន​សង្គ្រាម

9 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៦ តុលា នូវ​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជ័យជម្នះ​នឹង​ធ្លាក់​លើ​ពួក​អ្នក​ស្និទ្ធ​លោក​ខាងលិច ។

ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៦ តុលា នូវ​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជ័យជម្នះ​នឹង​ធ្លាក់​លើ​ពួក​អ្នក​ស្និទ្ធ​លោក​ខាងលិច ។

ការ​បោះ​ឆ្នោត​នេះ គឺ​សំខាន់​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ឡើង​វិញ​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស ហើយ​ក៏​សំខាន់​ដែរ​ក្នុង​ការ​ឆ្ពោះទៅ​រក​អឺ​រុ​៉​ប​ខាងលិច​របស់​អតីត​សាធារណរដ្ឋ​សូ​វៀត​នេះ ។

បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​បាន​បើក​នា​វេលា​ម៉ោង​៦ ម៉ោង​សាកល ហើយ​បិទ​នា​វេលា​ម៉ោង​១៨ ម៉ោង​សាកល ។ ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​នេះ​ត្រូវ​បាន​កំណត់​ឱ្យធ្វើ​ដោយ​ប្រធានាធិបតី​លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉ ឆេ​ន​កូ ស្និទ្ធ​លោក​ខាងលិច ។ ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ ខណៈ​កើត​មាន​ជម្លោះ​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី​ក្នុង​តំបន់​រ៉ែ DONBASS ដែល​បើ​តាម អ​.​ស​.​ប ថា ជម្លោះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣.៧០០​នាក់​ហើយ​ចាប់តាំងពី​ខែមេសា​មក ហើយ​បង្ខំ​មនុស្ស​ជាង​៨០០.០០០​នាក់​ឱ្យ​រត់​ភៀសខ្លួន ។ អ្នកបោះឆ្នោត​ប្រមាណ​ជា​៥​លាន​នាក់​ក្នុង​ចំណោម​អ្នកបោះឆ្នោត​សរុប​៣៦​លាន​នាក់​ក្នុង​ប្រទេស ពុំ​អាច​ចូលរួម​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៦ តុលា នោះ​បាន ពិសេស​នៅ​តំបន់​គ្រី​មេ​ដែល​បញ្ចូល​ក្នុង​ដែនដី​រុ​ស្ស៊ី​កាលពី​ខែមីនា និង​ក្នុង​បណ្តា​តំបន់​ត្រួតត្រា​ដោយ​ពួក​បំបែក​ខ្លួន​និយម​នា​ភាគ​ខាងកើត​ប្រទេស ។ ដូច្នេះ​កៅអី​សភា​២៧ នឹង​ត្រូវ​នៅ​ទំនេរ ។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា ពួក​អ្នកគាំទ្រ​លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ នឹង​អាច​ទទួល​បាន​សំឡេង​៣០% ។ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​នេះ​អាច​ដឹង​នា​យប់​ថ្ងៃ​ទី​២៦ តុលា នេះ ។

សភា​អ៊ុយ​ក្រែ​ន​ថ្មី​នឹង​ត្រូវ​អនុម័ត​ការ​កែទម្រង់​សំខាន់​នានា ដើម្បី​ឱ្យ​អ៊ុយ​ក្រែ​ន​អាច​ចាក​ផុត​ពី​ការ​បាក់​ស្រុត​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច ដែល​កាន់តែ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដោយសារ​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស ៕