ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ម្នាក់​ព្រមាន​មន្ត្រី​ពុក​រលួយ

9 ឆ្នាំ មុន

លោក​វ៉ាង គី​សាន លេខាធិការ​គណៈកម្មាធិការ​កណ្តាល​ត្រួតពិនិត្យ​វិន័យ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន សន្យា​កាលពី​ថ្ងៃ​ទី​២៥ តុលា ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ធ្វើ​សកម្មភាព​ដូច​ការ​ព្យាបាល​បណ្តា​ដើមឈើ​ដែល​មាន​ជំងឺ និង​ថា គេ​ត្រូវ​លុប​បំបាត់​ចោល​បណ្តា​ដើមឈើ​ដែល​ពុក ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៤ របស់​គណៈកម្មាធិការ​កណ្តាល​ត្រួតពិនិត្យ​វិន័យ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន លោក​វ៉ាង គូសបញ្ជាក់​ថា បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ប្រឈម​មុខ​នឹង​សភាពការណ៍​តឹងតែង និង​ស្មុគស្មាញ​មួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ ។ បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​នៅ​ពុំ​ទាន់​អាច​លុប​បំបាត់​បាន​ទាំងស្រុង​នូវ​ប្រភព​នៃ​អំពើ​ពុក​រលួយ​នេះ​ក្នុង​ការងារ​ដែល​គេ​មានការ​លំបាក ក្នុង​ការ​ចៀសវាង​មិន​ឱ្យ​វា​លេច​ជា​ថ្មី​ទៀត ។

លោក​វ៉ាង​សន្យា​ថា បណ្តា​ភ្នាក់ងារ​ត្រួតពិនិត្យ​វិន័យ​នឹង​នៅ​តែ​ពុះពារ​ចំពោះ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ប្រកាន់​ជំហរ​នយោបាយ​ម៉ឺងម៉ាត់ និង​ដោយ​មានការ​ជឿជាក់ ព្រមទាំង​មាន​ឆន្ទៈ​ដោះស្រាយ​បណ្តា​បញ្ហា ។

កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៥ តុលា របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​បាន​ពិភាក្សា​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នៃ​ការ​កែទម្រង់​ច្បាប់​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ ។ ផែនការ​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មកនេះ​ក្នុង​ឱកាស​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤ របស់​គណៈកម្មាធិការ​កណ្តាល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន នីតិកាល​ទី​១៨ ៕