ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​រាជធានី​ចាប់​ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់នៅ​មុខ​វត្ត​សំបួរ​ក្នុង​ខណ្ឌដង្កោ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បាន​​ចាប់ខ្លួនជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ កាលពី​វេលាម៉ោង​៩ ​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ​តុលា ​​២០១៤​ ខណៈ​​ពេល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​លេខ​២១៧​ហៅ​ផ្លូវចំការ​ដូង​ដល់​ត្រង់ចំណុច​មុខ​វត្ត​សំបួរមាស ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រាជ​ធានី​ភ្នំពេញ ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បាន​​ចាប់ខ្លួនជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ កាលពី​វេលាម៉ោង​៩ ​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ​តុលា ​​២០១៤​ ខណៈ​​ពេល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​លេខ​២១៧​ហៅ​ផ្លូវចំការ​ដូង​ដល់​ត្រង់ចំណុច​មុខ​វត្ត​សំបួរមាស ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​វរ​សេនី​យ៍​ទោ អាន សូ​រី​ដា អនុប្រធានការិយាល័យ​ប្រឆាំងគ្រឿង​ញៀ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យខាងលើ​ឈ្មោះ យី​សុខ បូ​ណា​ល់ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៥៨​​ ផ្លូវ​បេតុង​ក្បែរ​វត្ត​ធុតង្គ ចំការ​ដូង ស្ថិត​ក្នុង​ក្រុម​ទី​៦ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

លោក​វរ​សេនីយ៍​ទោបាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួនជន​សង្ស័យ​ សមត្ថ​កិច្ច​បាន​ដកហូត​វត្ថុ​តាងគ្រឿងញៀនចំនួន​៥​កញ្ចប់​តូច​ទម្ងន់​៥​ជី ដែល​ជន​នេះ​លាក់​ជាប់​នឹង​ខ្លួន​ រួម​ជាមួយ​ម៉ូតូម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​មួយគ្រៀង​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព