ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ ឈ្នះ​ពិន្ទុ ពៅ ស៊ី​យ៉េ​ត ទាំង​វេទនា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម រវាង រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ពៅ ស៊ី​យ៉េ​ត មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ តុលា កន្លង​មកនេះ គឺ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ហើយ​ជា​លទ្ធផល រឿ​ម វណ្ណៈ ឈ្នះ ពិន្ទុ ពៅ ស៊ី​យ៉េ​ត ទាំង​វេទនា ។

រឿ​ម វណ្ណៈ និង​ពៅ ស៊ី​យ៉េ​ត ថ្វី​ដ្បិត​ឡើង​ប្រកួត​បង្គ្រប់កិច្ច​មែន ប៉ុន្តែ​ធ្វើ​ឱ្យ​អ្នក​មើល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​តែ​ពួក​គេ​វាយ​គ្នា​អស់ពី​សមត្ថភាព​ចាប់តាំងពី​ទឹក​ទី​១​រហូត​ដល់​ចប់​ទឹក​ទី​៥ ។ ជា​ពិសេស រឿ​ម វណ្ណៈ ត្រូវ​បាន​អ្នកគាំទ្រ​ភាគច្រើន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា គេ​វាយ​បាន​ល្អ​ខ្លាំង​ណាស់​ទាំង​ស្នៀត​កែង ជង្គង់ និង​ម៉ាត់ ធ្វើ​ឱ្យ​ពៅ ស៊ី​យ៉េ​ត ជួប​ការ​លំបាក​ច្រើន​គួរសម ។ សូ​ម្បី​តែ​លោក មាស សុ​គ្រី ក៏​បាន​លួច​សរសើរ​ថែម​ទាំង​បាន​និយាយ​ថា បើសិនជា​កូនសិស្សលោក​ប្រកួត​ល្អ​បែប​នេះ​តាំងពី​ដើម​រហូត​មក​នោះ​ប្រហែលជា​មិន​ជ្រុះ​ចេញពី​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ដោយ​ងាយ​បែប​នេះ​ឡើយ ។

ចំណែក ពៅ ស៊ី​យ៉េ​ត ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ គេ​បាន​ប្រើ​គ្រប់​ល្បិច និង​បច្ចេកទេស​ធ្វើការ​វាយបក​សង​វិញ ដោយ​មិន​ប្រណី​ដៃ​ឡើយ ។ ប៉ុន្តែ រឿ​ម វណ្ណៈ ត្រូវ​លោក​អាជ្ញាកណ្តាល​ព្រមាន​ជា​ច្រើន​លើក​ផង​ដែរ ដោយសារ​ការ​វាយ​បំពាន​ទៅ​លើ ពៅ ស៊ី​យ៉េ​ត ហើយ​លទ្ធផល​ចុង​ក្រោយ​គេ​បាន​ឈ្នះ ពៅ ស៊ី​យ៉េ​ត ទាំង​វេទនា ។

ទោះបី រឿ​ម វណ្ណៈ ឈ្នះ​ក៏​ដោយ ក៏​មិន​មានសំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ដោយសារ​ឱកាស​នេះ​ត្រូវ​កីឡាករ​៤​រូប​ដណ្តើម​យក​បាត់​ទៅ​ហើយ ។ កីឡាករ​ទាំង​៤​រូប​នោះ​គឺ ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០, ង៉ែ​ត្រ រ​ដ្ឋា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​, អឹ​ុ​ង បូ​រា​៉ មក​ពី​ក្លិប​គជសារ​កីឡា និង​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕