ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​តួ​ក​គី​3​នាក់​ស្លា.ប់ ចោទ​ពួក​ឧទ្ទាម PKK

9 ឆ្នាំ មុន

ទាហាន​តួ​ក​គី​៣​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៥ តុលា ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ជនបិទមុខ​ក្នុង​តំបន់​មួយ​ដែល​មាន​ពួក​ឃើ​ត​ភាគច្រើន​នា​ភាគ​អាគ្នេយ៍​ប្រទេស ។ កងទ័ព​តួ​ក​គី ចោទប្រកាន់​ថា​ការ​វាយប្រហារ​ដែល​គ្មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នេះ​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ឃើ​ត នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។

ទាហាន​តួ​ក​គី​៣​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៥ តុលា ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ជនបិទមុខ​ក្នុង​តំបន់​មួយ​ដែល​មាន​ពួក​ឃើ​ត​ភាគច្រើន​នា​ភាគ​អាគ្នេយ៍​ប្រទេស ។ កងទ័ព​តួ​ក​គី ចោទប្រកាន់​ថា​ការ​វាយប្រហារ​ដែល​គ្មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នេះ​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ឃើ​ត នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក​គី Anatolie ថា ទាហាន​ទាំង​៣​នាក់​នោះ​ដែល​ពុំ​មែន​កំពុង​បំពេញបេសកកម្ម ត្រូវ​បាន​សម្លាប់​តាម​វិ​ថី​មួយ​នៃ​ទីក្រុង​យុក​សឺ​កូ​វ៉ា ខេត្ត​ហាក់​ការី នៅ​ជាប់​ព្រំដែន​ជាមួយ​អីុរ៉​ង់ និង​អីុរ៉ា​ក់ ។ ពួក​អ្នក​វាយប្រហារ​បាន​រត់គេច​ខ្លួន ចំណែក​ប្រតិបត្តិការ​មួយ​របស់​កងកម្លាំង​សន្តិសុខ​កំពុង​ធ្វើ​ប៉ុនប៉ង​តាម​ចាប់ខ្លួន​ពួក​គេ ។

ក្រុម PKK ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៣​មក បាន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​មានការ​គោរព​ជា​សាកល ខណៈ​ដែល​ដំណើរការ​សន្តិភាព​មួយ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល ។ ក៏​ប៉ុន្តែ​ភាព​តានតឹង​កើត​មាន​ជា​ថ្មី​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដោយ​ពួក​ឧទ្ទាម​ឃើ​ត​ចោទ​រដ្ឋាភិបាល​តួ​ក​គី​ថា សុខចិត្ត​ឱបដៃ​ឈរ​មើល ពុំ​ព្រម​ជួយ​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ការពារ​ទីក្រុង​កូ​បា​នេ របស់​ស៊ី​រី ជាប់​ព្រំដែន​តួ​ក​គី ត្រូវ​ឡោម​ព័ទ្ធ​វាយប្រហារ​ដោយ​ពួក​ជី​ហា​ដ​នៃ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក អា​ម៉េ​ដ ដា​វូ​ទូ​គ្លូ យល់​ថា ពួក​អ្នក​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៥ តុលា នោះ​ស្វះស្វែង​ប្រើប្រាស់​សភាពការណ៍​នៅ​ក្រុង​កូ​បា​នេ ដើម្បី​រុញច្រាន​តួ​ក​គី​ឱ្យ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ ។ យើង​នឹង​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ការពារ​ឯកភាព​ជាតិ និង​សន្តិភាព​របស់​ប្រទេស ។
ទោះបី​យ៉ាងណា នាយក​រដ្ឋមន្ត្រី​រូប​នោះ​បញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​សន្តិភាព​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​ត្រូវ​បន្ត ដោយ​លោក​អះអាង​ថា ដំណើរការ​សន្តិភាព​ពុំ​មែន​ជា​ការ​ធ្វើ​សម្បទាន​ដល់​ពួក​ភេរវ​ករ​ឡើយ ៕