ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​​ក្រុង​កំពង់ចាម​បាក់​មក​ពី​ចរន្តទឹក​ហូរ​បុក​ចំ​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ច្រាំង​ទន្លេ​ដែល​បាន​បាក់​ស្រុតនៅ​ត្រង់​ចំណុច​កំពង់​ផែ​ចាស់ ​មុខ​សណ្ឋាគារមេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​បាន​ថែម​ទាំង​ធ្វើ​ឲ្យ សំណង់​អគារ​បេតុង​លក់ដូរដែល​រដ្ឋ​បាន​ជួល​ទៅ​ឲ្យ​ឯកជន ​ស្រុត​ប្រេះ​ទ្រេត​យ៉ាងដំណំកន្លង​ទៅ​ថ្មី​ៗ​នេះ ​ត្រូវ​បាន​ជំនាញក្រសួង​ធនធានទឹក​ និង​ឧតុនិយមចុះ​សិក្សា​រក​មូល​ហេតុ​ឃើញ​ហើយ គឺ​មក​ពី​​​ចរន្តខ្សែទឹក​ហូរ​មក​បុកចំ​ច្រាំង​ ​។

ខេត្តកំពង់ចាម​ ៖ ច្រាំង​ទន្លេ​ដែល​បាន​បាក់​ស្រុតនៅ​ត្រង់​ចំណុច​កំពង់​ផែ​ចាស់ ​​មុខ​សណ្ឋាគារមេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​បាន​ថែម​ទាំង​ធ្វើ​ឲ្យ សំណង់​អគារ​បេតុង​លក់ដូរដែល​រដ្ឋ​បាន​ជួល​ទៅ​ឲ្យ​ឯកជន ​ស្រុត​ប្រេះ​ទ្រេត​យ៉ាងដំណំកន្លង​ទៅ​ថ្មី​ៗ​នេះ ​ត្រូវ​បាន​ជំនាញក្រសួង​ធនធានទឹក​ និង​ឧតុនិយមចុះ​សិក្សា​រក​មូល​ហេតុ​ឃើញ​ហើយ គឺ​មក​ពី​​​ចរន្តខ្សែទឹក​ហូរ​មក​បុកចំ​ច្រាំង​ ​។

លោក​ទេស​រដ្ឋមន្ត្រី ញឹ​ម វណ្ណ​ដា  រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការជាតិ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយបាន​មាន​ប្រសា​ស​ន៏​ឱ្យ​ដឹង​​នា​ព្រឹក ថ្ងៃ​ទី​២៦ តុលា ២០១៤ ថា រូប​លោក​បាន​ចុះ​មក​ពិនិត្យ​ច្រាំង​បាក់ត្រង់​មុខ​សណ្ឋាគារ​មេគង្គ​នេះជា​លើក​ទី​២​ហើយ ដោយ​មាន​អាជ្ញា​ខេត្ត-​ក្រុង ព្រមទាំង​សង្កាត់​ចុះ​អមដំណើរ​ផង​ដែរ ហើយ​កំពុង​តែ​រក​មធ្យោបាយ​ទប់ទល់​ធ្វើ​យ៉ាងណាកុំ​ឲ្យ​ច្រាំង​បាក់​បន្តទៀត​នាំ​ក្តី​មហន្តរាយដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ៕