ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មិន ឃិ​ន​ និង​អង្គការ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​៧០០​គ្រួសារ​ក្នុងស្រុក​កងមាស

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ និង​ផ្សារ​ភ្ជាប់​ការងារ​ក្នុង​មូលដ្ឋាន កាល​ថ្ងៃ​ទី​២៥ ​តុលា ​២០១៤ លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស ​រួម​ដំណើរ​ដោយ​លោក Lavern Kohls ប្រធាន​អង្គការ​ព្រះ​យេស៊ូ​គ្រិស្តនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​នាំ​យក​ជំនួយ​របស់​សប្បុរសជន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧០០​គ្រួសារ​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​កំពុង​រស់នៅ​ក្នុង​ឃុំ​ព្រែក​ក្របៅ ឃុំ​រកា​គយ ឃុំ​ពាមជីកង ឃុំ​អង្គរ​បាន និង​ឃុំ​សូរ​គង ស្រុក​កងមាស ខេត្តកំពង់ចាម​។

លោក មិន ឃិ​ន បាន​ថ្លែងអំណរគុណ​ចំពោះ អង្គការ​ព្រះ​យេស៊ូ​គ្រិស្តនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ការ​បំពេញការងារ​មនុស្សធម៌​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង​ពណ៌​សម្បុរ​អ្វី​ឡើយ​។ ការ​នាំ​អំណោយ​យក​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ដៃ​នា​ពេល​នេះ​ គឺជា​ការ​ចែករំលែក​មួយ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​ការ​ខ្វះខាត​ ហើយ​ក៏​ជា​ការ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​ឥត​បាយ​ដោយ​យើង​មិន​បានដឹង​នោះ​ឡើយ​។

លោក​បញ្ជាក់​ថា ពិត​ណាស់​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិ​វៀងវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តែងតែ​គិតគូ​ជា​និច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​តាម​រយៈ​ការ​ចូលរួម​ពី​សប្បុរសជន​នានា​ ដែល​នេះ​ជា​ការ​ចូលរួម​មួយ​មិន​អាច​ខ្វះ​បាន ។ អំណោយដែល​នាំ​មក​ចែក​ជូន​ប្រជាពលរដ្ឋទាំង​​៧០០​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១៦​គីឡូក្រាម​, មី​១​កេស​,​ ទឹកត្រី​ពីរ​ដប​,​ ប្រេងឆា​១​ដប៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព