ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​មន្ត្រី​គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅ​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ តុលា ២០១៤ ​បាន​រៀបចំពិធី​ប្រកាស​តែងតាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​លោក​គួ​ច ចំរើន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ ​និង​លោក​ហែម អាន អនុ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​ ព្រមទាំងមាន​ការ​ចូល​រួម​ពី​​សមាជិក សម​ជិ​កា​ជាង​២០០​នាក់​។

ជា​កិច្ច​ចាប់ផ្តើម​លោក​ហែ​ម អាន អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​បាន​ឡើង​អាន​សេចក្តី​ប្រកាស​របស់​គ​ណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​គណបក្ស​រាជធានី​ភ្នំពេញ​សំរេច​តែងតាំង លោក​សុខ ពេញ​វុ​ធ ប​ច្ចុប្ប​ន្ន​ជាសមាជិក​អចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ខណ្ឌដូនពេញ​ ជា​អនុប្រធាន​,​ លោក​ប៉ាង សុ​ខុន បច្ចុប្បន្ន​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ជា​សមាជិក​អចិន្ត្រៃយ៍ ​និង​ជា​ប្រធាន​គ​ណៈចាត់តាំង​គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ជំនួស​លោក​ហែម អាន ។

លោក​ឈឹ​ម ឌី​ណា ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គ​ណៈ​ឃោសនាអប់រំ​គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ជំនួស​លោក​ហែម ឫ​ទ្ធី ព្រោះ​ផ្លាស់​ប្តូ​ភារកិច្ច ហើយ​គ​ណៈ​អចិន្ត្រៃយ៍​គ​ណៈក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​សំរេចកែសម្រួល​បំពេញបន្ថែម​សមាសភាព​គ​ណៈក​ម្មា​ធិ​ការ​ហិរញ្ញវត្ថុ​គណបក្ស​ខណ្ឌដូនពេញ​ដែល​មាន   ១-​លោក​ហែម អាន ជា​ប្រធាន ២-​លោក​សុខ គឹ​ម​ហេង ជា​អនុប្រធាន និង៣-​លោកស្រី​វណ្ណ ណាគ្រី ជា​សមាជិក ។ ​​កែសម្រួល​បំពេញបន្ថែម​សមាស​ភាព​គ​ណៈ​​ក​ម្មា​ធិ​ការ​ត្រួតពិនិត្យ​គណបក្ស​ខណ្ឌដូនពេញ​មាន លោក​ចាន់ បណ្ឌិត លោក​ជឹ​ម សុ​ទ្ធី​ និង​លោក​អ៊ុំ សុ​ជាតិ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព