ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អត្ត​ពលិក​ជម្រើស​ជាតិ​​វ៉ូ​វី​ណា​ម​កម្ពុជា​ស្ពាយ​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធ​ចំនួន​១៥​គ្រឿង​មក​កម្ពុ​ជានា​រសៀល​ម៉ោង​៣​នេះ​ហើយ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ បន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ ​ជា​ពិសេស​ដណ្តើម​បាន​មេដាយ​រហូត​ដល់​ទៅ​១៥​គ្រឿង​នោះ នា​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៦ តុលា នេះ​ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា និង​គណៈប្រតិភូ​ដឹកនាំ​នឹងធ្វើ​មាតុភូមិនិវត្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​។

មេដាយ​ចំនួន​១៥​គ្រឿង​ដែល​កម្ពុជា​ឈ្នះ​ពី​ព្រឹ​ត្ត​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ Asian Vovinam Championship​ លើក​ទី​៣​ដែល​ធ្វើ​ឡើង​នៅប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​មាន ប្រទេស​ចំនួន​៧ចូលរួម​នោះ​ គឺ​មេដាយមាស​៣គ្រឿង ប្រាក់​៣​គ្រឿង និង​សំ​រិ​ទ្ធ៩​គ្រឿង​។

នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយទៀត​របស់​កីឡា​វ៉ូ​វី​ណា​ម​ដែល​ជា​កីឡា​ដ៏មាន​សក្តានុពល​របស់​កម្ពុជា តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ ព្រឹ​ត្តិការណ៍​អាស៊ាន​ហ្គេ​ម​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នៅ​ប្រទេស​សិ​ង្ហ​បុរី​នោះ វ៉ូ​វី​ណា​ម​មិន​ត្រូវ​បាន​ប្រទេស​ម្ចាស់ផ្ទះ​មួយ​នេះ​ដាក់​បញ្ចូល​ជា​វិញ្ញាសា​សម្រាប់​ប្រកួត​ឡើយ​។

បើ​និយាយ​ពី​ការ​រក​មេដាយ​ពី​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​នានា​ដែល​កីឡា​វ៉ូ​វី​ណា​ម​ដណ្តើម​បាន​មក​ដល់​ពេល​នេះ​មាន​ចំនួនសរុប​៩៣​គ្រឿង​ហើយ ដោយ​ក្នុង​នោះ​មេដាយមាស​មាន​ចំនួន​១៦​គ្រឿង ប្រាក់​៣១​គ្រឿង និង​សំ​រិ​ទ្ធ​៤៦​គ្រឿង​។

សូម​បញ្ចា​ក់​ផង​ដែរ​ថា​ ព្រឹត្តិការណ៍ វ៉ូ​វី​ណា​ម​ប្រចាំ​តំបន់​នេះមានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​នៃ​បណ្តា​ប្រទេស​ចំនួន​៧ ដែល​ក្នុង​នោះ​រួម​មាន ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា កម្ពុជា វៀតណាម ឡាវ ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​ថៃ​៕