ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​សិង្ហ​បុរី​មាន​សន្ទុះ​ខ្លាំង

9 ឆ្នាំ មុន

សិង្ហ​បុរី ៖ តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​បម្រើ​ការងារ Robert Walters បង្ហាញ​ថា សកម្មភាព​នៃ​ការ​ជួល​ក្នុង​ចំណោម​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធនាគារ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ ។ ក្នុង​នោះ​ទ​ន្ទ​ស្សន៍​វិស័យ​ការងារ​ក្នុង​តំបន់​អាស៊ី​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ការងារ​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ​ផ្សព្វផ្សាយ​ជ្រើសរើស​ច្រើន​ជាងគេ​កើន​៥៦% ធៀប​នឹង​ឆ្នាំទៅ ។

អ្នកជំនាញ​ឧស្សាហកម្ម​ថ្លែង​ថា ការ​កើនឡើង​បែប​នេះ​គឺ​ដោយសារ​តែ​មានការ​ងើបឡើង​វិញ​នៃ​កំណើន​ក្រុមហ៊ុន​ចូល​បណ្តាក់ទុន​វិនិយោគ​ថ្មី​លើ​វិស័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ប្រាក់​កម្ចី​។ ចំណែក​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ Blackstone គូសបញ្ជាក់​ថា ប្រទេស​សិង្ហ​បុរី​មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ដោយសារ​តែ​ខ្លួន​មាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បានការ​អប់រំ មានបទពិសោធន៍​ផ្នែក​ឧស្សាហកម្ម​ដ៏​ជ្រាលជ្រៅ ច្បាប់ និង​ជា​តំបន់​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​បុគ្គលិក​អន្តរជាតិ​រស់នៅ ។

ទោះជា​យ៉ាងណា បរិមាណ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ប្រាក់​កម្ចី​ក្នុង​ប្រទេស​ថ្មី​ៗ​នេះ​មាន​ចំនួន​២៨៩ ក្នុង​ឆ្នាំ​២០១៤ កើនឡើង​ជាង​៨០% ពី​ចំនួន​១៥៨ ក្នុង​ឆ្នាំ​២០១៣ ៕