ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តសៀមរាបចុះ​បង្ក្រាប​គ្រឿង​ញៀន​២​ករណី​ឃាត់ខ្លួន​​​ជន​សង្ស័យ១៥​នាក់​​

9 ឆ្នាំ មុន

ខេត្ត​សៀមរាប​ ៖ កម្លាំងកងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តបាន​​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀននៅ​ក្នុង​ក្រុង​សៀមរាប ​បាន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ពួក​គេ​កំពុង​ជូ​ញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន កាលពី​ល្ងាច​ដល់​យប់​ថ្ងៃ​ទី​២៥​​ តុលា ​២០១៤ ​ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​(​យីហោ ប៊ុ​ន សាយ អង្គរ​)​ និង​ផ្ទះ​ជួល ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀនប្រុស​ ស្រី​១៥នាក់​។

ខេត្ត​សៀមរាប​ ៖ កម្លាំងកងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាន​​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀននៅ​ក្នុង​ក្រុង​សៀមរាប ​បាន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ពួក​គេ​កំពុង​ជូ​ញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ល្ងាច​ដល់​យប់​ថ្ងៃ​ទី​២៥​​ តុលា ​២០១៤ ​ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​(​យីហោ ប៊ុ​ន សាយ អង្គរ​)​ និង​ផ្ទះ​ជួល ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀនប្រុស​ ស្រី​១៥នាក់​។          

ក្រោយ​ឃាត់ខ្លួនជន​សង្ស័យ​ខាង​លើ សមត្ថ​កិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ​ម្សៅគ្រើម​ព​ណ៌​ស​ថ្លា​ម៉ា​ទឹកកក ​(​មេ​តំ​ហ្វេ​តា​មីន​)​ចំនួន​៦​កញ្ចប់​ ​ទម្ងន់​៦.៩៥​ក្រាម​,​ ទូរស័ព្ទ​ដៃ​ចំនួន​១៦​គ្រឿង​,​ ម៉ូតូ​៦​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូធុន​C125 ពណ៌​ខ្មៅ ចំនួន៣​គ្រឿង​​ ​​កាំភ្លើង​ជ័រ​មួយ​ដើម​ពណ៌​ខ្មៅ​, ICOM.MOTOROLA​ មួយ​គ្រឿង​,​ កាំបិត​១,​ ដាវ​សាំមួ​រ៉ៃ១ ​ព្រមទាំង​​​ស្បោង​តូច​សម្រាប់​ច្រក​លក់ ​និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ធំ​ផង​ដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​១៥នាក់ ​និង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​២៦​​ តុលា ​​២០១៤ នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព