ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរក្ស​ស្រវឹងស្រា​ប៉ុនប៉ង​រំលោ.ភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុប្រមាណ​៣០​ឆ្នាំ​អះអាង​ថា​ ជា​អង្គរក្ស​បន្ទាប់​ពី​​ផឹកស៊ី​ស្រវឹងបាន​ចាប់​អូស​ដៃកុមារី​អាយុ​៨​ឆ្នាំម្នាក់​ចូល​ក្នុង​បន្ទប់​ប៉ុនប៉ង​រំលោ.ភ​មិន​បាន​សំរេច បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​២៤ ​តុលា នៅ​មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ក្នុងភូមិ​៥ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុប្រមាណ​៣០​ឆ្នាំ​អះអាង​ថា​ ជា​អង្គរក្ស​បន្ទាប់​ពី​​ផឹកស៊ី​ស្រវឹងបាន​ចាប់​អូស​ដៃកុមារី​អាយុ​៨​ឆ្នាំម្នាក់​ចូល​ក្នុង​បន្ទប់​ប៉ុនប៉ង​រំលោភ​មិន​បាន​សំរេច បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​២៤ ​តុលា នៅ​មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ក្នុងភូមិ​៥ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

កុមារី​រង​គ្រោះ​​ស្នាក់​នៅ​ក្បែរ​កន្លែងកើតហេតុ មាន​ឪពុក​ជា​អង្គរក្ស ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កុមារី​រង​គ្រោះ​បាន​រត់លេង​ជាមួយ​ក្មេងៗ​ជា​ច្រើន​នាក់​ទៀត​មាន​ប្រុស​មាន​ស្រី​នៅ​មុខ​ផ្ទះ​ លុះ​ពេលរ​ត់​​លេង​ដល់​មុខ​ផ្ទះកើតហេតុ​ជាមួយ​ក្មេង​ទាំងអស់​៣​នាក់ ស្រាប់តែ​ជន​បង្ក​មាន​អាយុប្រមាណ​៣០​ឆ្នាំ ជា​អង្គរក្ស ទើបនឹង​មក​ពី​ផឹកស៊ី​ស្រវឹង ​ហើយ​បាន​មក​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​​បាន​ចាប់​ទាញ​ដៃក្មេង​ស្រី​រង​គ្រោះ​ចូល​ក្នុង​បន្ទប់ ​ហើយ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុងធ្វើ​ឱ្យ​ក្មេង​២​នាក់​ទៀត​ដែល​រត់​លេងជាមួយ​គ្នា​​រ​ត់ទៅ​គោះ​ទ្វារ​ តែ​ជន​បង្ក​មិន​ព្រម​បើក​ទេ ។

បន្ទា​ប់​មក​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ត្រឡប់​មកពីផ្សារ​ត្រូវ​ក្មេង​២​នាក់​ដែល​នៅ​មុខ​ផ្ទះ​​​ប្រាប់​ថា​ ជន​បង្ក​បាន​ចាប់ដៃ​​ក្មេង​ស្រី​រង​គ្រោះ​អូស​​ចូល​ទៅ​ក្នុង​បន្ទប់​បាត់​ហើយ ទើប​ស្ត្រី​រូប​នោះ​ដើរទៅ​គោះ​ទ្វារ​ប្រាប់​ថា​ គាត់​ជា​ម្តាយមីងរបស់​មិត្ត​ភ​ក្កិ​ជន​បង្ក​នោះ ទើប​បើកទ្វារ​ឲ្យ​ឃើញ​ជន​បង្ក​កំពុង​តែ​ចាប់​ទាញ​ជើង​ក្មេង​ស្រី ចំណែក​ក្មេង​ស្រី​នោះ​វិញ​ភ័យ​រហូត​មុខ​ស្លេកស្លាំង​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ស្ត្រី​ខាងលើ​បាន​​​យក​ក្មេង​ស្រី​នោះ​ទៅប្រគល់​ឲ្យ​ឪពុក​ម្តាយ​ធ្វើការ​ចរចា​គ្នា ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​ស្គាល់គ្នា ហើយ​ជា​អង្គរក្ស​ដូច​គ្នា​ទៀត​មិន​បាន​ធ្វើការ​ប្តឹងប្តល់​ទេ គ្រាន់តែ​ហៅ​លោកនាយ​ប៉ុស្តិ៍​ទំនប់ទឹក​ទៅ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​ចរចា​គ្នា​ដោយ​ស្ងាត់​ៗ​មិន​បាន​ធ្វើការ​ប្តឹងប្តល់​ទេ ​៕