ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​នៅ​តែ​ជា​បញ្ហា ប្រឈម​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ម្តុំ​ផ្សារ​ជម្ពូ​វ័​ន្ត​រហូត​ដល់​ស្រុក​ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ គេ​សង្កេត​ឃើញ​មាន​សំរាម​រាយ​ប៉ាយ​ពាសពេញ​ចិញ្ចឹម​ផ្លូវ ជា​ពិសេស​នៅ​ក្នុង​លូ​ទឹក​សម្រាប់​បង្ហូរ​ចេញ​ទៅ​ក្រៅ ។ កត្តា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​អាជីវករ និង​ក្រុម​អគតិ​មួយ​ចំនួន​គិតតែ​ផល​ប្រយោជន៍​​ខ្លួន និង​មិន​ចេះ​គិត​អំពី​បរិស្ថាន​ជាដើម ដែល​តែងតែ​ចោល​សំរាម​ផ្តេសផ្តាស និង​មានការ​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​ចោល​ជាដើម ។

អាជ្ញាធរ រួម​ទាំង​ប្រជាពលរដ្ឋ និង​បុគ្គលិក​របស់​ក្រុមហ៊ុន AZ ដែល​ជា​ក្រុមហ៊ុន​ផ្តាច់មុខ​ក្នុង​ការ​ទទួល​ជួសជុល ផ្លូវជាតិ​លេខ​៤ បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា បញ្ហា​សំរាម​គឺជា​បញ្ហា​ចម្បង​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​នូវ​ផ្លូវទឹក ដែល​ហូរ​ចេញ ហើយ​មួយវិញទៀត រោងចក្រ និង​អគារ​សំណង់​មួយ​ចំនួន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់ ដោយសារ​តែ​រោងចក្រ និង​អគារ​សំណង់​ទាំងនោះ សាងសង់​ហើយ​មិន​មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​បច្ចេកទេស​ច្បាស់លាស់ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤ នេះ នាយក​សាលា​វិទ្យាល័យ​ជម្ពូ​វ័​ន្ត លោក លឹ​ម ច​ន្ថា បាន​លើក​ឡើង​ថា សាលា​របស់​លោក​ក៏​មានការ​លិចលង់​ច្រើន​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ថា ផ្លូវទឹក​ហូរ​ចេញ​មានការ​រអាក់រអួល​ដោយសារ​តែ​បងប្អូន​មួយ​ចំនួន​គាត់​បាន​ចោល​សំរាម ដោយ​មិន​ចេះ​គិត ហើយ​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន​អេ​ស៊ិ​ត គេ​បាន​កាយ​ប្រឡាយ​ហើយ តែ​នៅ មិន​ឈ្នះ​ដែល​ធ្វើ​ឲ្យ​សាលា​នៅ​តែ​លិចលង់​ពេល​ផ្លៀង​ម្តងៗ ។

លោកនាយក​សាលា​រួប​នោះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ទឹក​នៅ​តែ​លិច​ដដែល វា​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អគារ​សាលា ហើយ​មួយវិញទៀត ក៏​មាន​ផល​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ផង​ដែរ ខណៈ​ដែល​ពួក​គាត់ ដល់​ពេល​ចូល​រៀន​វិញ​នោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព