ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អះអាង​ពី​ការ​បាត់ដាន​នាវា​មួយ​គ្រឿង​ជាមួយ​នាវិក​15​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​ខេត្ត​សាន​ដុ​ង ភាគ​ខាងកើត​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ តុលា ថា នាវា​មួយ​គ្រឿង​ជាមួយ​នាវិក​១៥​នាក់ ជិះ​ក្នុង​នោះ​បាន​បាត់ដាន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ចាប់តាំងពី​ខែកក្កដា មក​ម៉្លេះ ។

អាជ្ញាធរ​ខេត្ត​សាន​ដុ​ង ភាគ​ខាងកើត​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ តុលា ថា នាវា​មួយ​គ្រឿង​ជាមួយ​នាវិក​១៥​នាក់ ជិះ​ក្នុង​នោះ​បាន​បាត់ដាន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ចាប់តាំងពី​ខែកក្កដា មក​ម៉្លេះ ។

អាជ្ញាធរ​ក្រុង Rongcheng ដែល​នាវា​នោះ​ចុះបញ្ជី​ពុំ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បាត់ដាន​នាវា​នោះ​ដែល​ខ្លួន​ពុំ​រាយការណ៍​សោះ ចាប់តាំងពី​៣​ខែ មក​ហើយ​ឡើយ ។

ម្ចាស់​របស់​នាវា​នោះ​ដែល​មានឈ្មោះ​ថា  Lurongyu-2860 បាន​សារភាព​ប្រាប់​ប៉ូលិស​ថា បាន​បាត់​ការ​ទាក់ទង​ជាមួយ​ក្រុម​នាវិក​ចាប់តាំងពី​ថ្ងៃ​ទី​៩ កក្កដា មក ។ នាវា​នោះ​ចាប់ផ្តើម​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ។ រដ្ឋបាល​នេសាទ និង​ប៉ូលិស​សមុទ្រ​ចិន នៅ​តែ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​បាត់ដាន​នាវា​នោះ ៕