ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​អា​គ័​រ​ត្លុង​ជ្រើសរើស​ជើងឯក​ប្រ​ចាំ​ឆ្នាំ​២០១៤

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អា​គ័​រ​ត្លុង ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ ​ដែល​ជា​ការ​រៀបចំ​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​សហការ​ជាមួយ​​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​​ត្លុង​កម្ពុជា បាន​​ធ្វើ​ពិធី​បិទ​​ជា​ផ្លូវការ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ តុលា ឆ្នាំ​២០១៤ ​នេះ នៅ​អាង​​ហែល​ទឹក ​និង​បរិវេណ​​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​។

ក្នុង​ឧកាស​បិទ​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​លោក ប៊ូ ជុំ​សេរី អនុរ​ដ្ធ​លេខាធិការ​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ព្រមទាំង​​មន្ត្រី​ពាក់ព័ន្ធ​​ និង​កីឡាករ កីឡាការិនី​ជា​ច្រើន​នាក់​ទៀត​។

សម្រាប់​វិញ្ញាសា​នៃ​ការ​ប្រកួត​ចែក​ចេញ​ជា​៣ គឺ​ ១-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ (​បុរស​-​នារី​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​១៥០​ម៉ែត្រ និង​រត់​ចម្ងាយ​២.៦០០​ម៉ែត្រ ។ ២-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​១៨​ឆ្នាំ​ឡើង (​បុរស​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៤.០០០​ម៉ែត្រ និង​៣-​វិញ្ញាសា​អា​គ័​រ​ត្លុង មិន​កំណត់​អាយុ (​បុរស​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​៧៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង ឱ្យ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី នា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព