ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់កូរ៉េពន្លះ​គ្នា​ជា​មួយ​រថយន្ត​ទូរីស​ពេញ​ទំហឹង​របួស​ធ្ងន់២នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ បុរស​ពីរ​នាក់​បាន​រង​របួស​បាក់ភ្លៅស្តាំ ធ្ងន់ធ្ងរ​ បន្ទាប់ពីជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​បើក​ឆ្លង​ផ្លូវ​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង ៤ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី ២៦ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​ក្តាន់ពីរ មហា​វិថី​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​សង្កាត់ស្រះ​ចក ខណ្ឌដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេលកើត​ហេតុ​គេឃើញ​បុរស​ពីរ​នាក់ជិះ​ម៉ូតូ​ សង់កូរ៉េ ពណ៌ក្រហម មួយ​គ្រឿង​ពាក់ស្លាក​លេខ​ស្វាយ​រៀង1D-4450 ដោយ​ធ្វើ​ដំណើរយ៉ាង​លឿន​តាម​មហា​វិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច ខណៈមក​ដល់ចំណុច​កើត​ហេតុ​ក៏​បាន​បើក​ទៅ​បុក​រថយន្ត​ទួរីស ពណ៌ខៀវ អត់​ចាំស្លាក​លេខ​ បើក​​ទិសដៅ​បញ្រ្ចាស់គ្នា​ បត់ឆ្លង​ផ្លូវ​ពេញ​ទំហឹង​បោកម៉ូតូ​ដួល​​ទៅ​លើ​ផ្លូវបណ្តាល​ឱ្យ​បុរស​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​រង​របួស​ធ្ងន់ ដោយ​បាក់​ភ្លៅខាង​ស្តាំ​ទាំង​ពីរ​នាក់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ បើក​គេច​ខ្លួន​បាត់ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្កោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​ទាំង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ស្រះចក ។