ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​CBR ពន្លះ​គ្នា​ជា​មួយ​រថយន្ត​ហាយ​ឡិន​ឌ័រ​ពេញ​ទំហឹង​របួស​ធ្ងន់៣នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ មនុស្ស​ប្រុស-ស្រី​៣នាក់​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ហាយ​ឡិន​ឌ័រ បើក​ឆ្លង​ផ្លូវ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង ៤០ នាទី​យប់ ថ្ងៃ​ទី ២៥ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ កែង​និង​ផ្លូវ​លេខ​១៤៣ ស្ថិត​ក្នុង​សង្កាត់វាលវង់ ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​យុវជន​ម្នាក់បើក​ម៉ូតូ​ធុន​ធំ​ម៉ាក CBR  ពណ៌ស លាយ​ខ្មៅ​មួយ​គ្រឿង​ពាក់ស្លាកលេខ​ភ្នំ​ពេញ​1BS-4485 ឌុប​នារី​២​នាក់​ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពីកើត ទៅលិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ក៏បាន​បើក​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្តម៉ាកហាយ​ឡិនឌ័រ​ ពណ៌ខ្មៅ មួយ​គ្រឿង មិន​ស្គាល់ស្លាក​លេខ ដែល​បើក​តាម​ផ្លូវ​លេខ១៤៣​ ក្នុងទិសដៅ​​ត្បូង​ទៅ ជើង​ឆ្លង​ផ្លួវ​ ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ខ្លះប្លោង​ទៅ​បុក​នឹង​កញ្ចក់​រថយន្ត ឯខ្លះ​ទៀត​ប្លោង​ទៅ​បោក​និង ទ្វារ​រថយន្ត​ រង​របួស​ធ្ងន់ទាំង​៣នាក់​ ចំណែក​រថយន្ត​បានបើក​គេច​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​បីនាក់ ត្រូវ​បាន​រថយន្ត​សង្រ្គោះ​របស់មន្ទីរពេទ្យ​ឯកជន​គឹម សុង​បាន​មក​ទទួលយក​ទៅ​ព្យាបាល​ ចំណែក​ម៉ូតូ​ត្រូវ​បានសមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឱ្យ​នៅ​អធិការដ្ឋាន​ខណ្ឌ៧មករា ។