ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ពីរនាក់បងប្អូន​ បែរជា​បើក​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​រង​របួស​ធ្ងន់ខ្លួនឯង​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ដួល​ម៉ូតូ​រង​របួស​ធ្ងន់ បន្ទាប់​ពី​យុវជន​រូប​នោះ​រួម​ជាមួយ​មិត្ត​ភក្តិ​មួយ​ក្រុម​ទៀត​បើក​ម៉ូតូ​ដេញ​វាយ យុវជន​ពីរ​នាក់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២ យប់​ថ្ងៃ​ទី​២៦ តុលា

រាជធានី​ភ្នំ​ពេញ ៖ ​​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ដួល​ម៉ូតូ​រង​របួស​ធ្ងន់ បន្ទាប់​ពី​យុវជន​រូប​នោះ​រួម​ជាមួយ​មិត្ត​ភក្តិ​មួយ​ក្រុម​ទៀត​បើក​ម៉ូតូ​ដេញ​វាយ យុវជន​ពីរ​នាក់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២ អាធ្រាត្រ​ថ្ងៃ​ទី​២៦ តុលា ២០១៤ នៅ​ចំណុចស្តុប​ណូគៀរ ស្ថិត​នៅ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។​

យុវជន​រង​គ្រោះ​ដែល​ត្រូវ​គេជិះ​ម៉ូតូ​ដេញ​វាយ​នោះ​មាន​ទី១.ឈ្មោះ​មៀច រ៉ាឌី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ  និង​ទី២.ឈ្ម៉ មៀច សុធា ភេទប្រុស អាយុ​២២ឆ្នាំ ។​​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​គឺជាបង​ប្អូន​បង្កើត​និង​គ្នា ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​អូរ​បែក​ក្អម សង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ ។ ចំណេក​ជន​សង្ស័យ​មាន​គ្នា​៦​នាក់ មិន​ស្គាល់​អត្ត​សញ្ញាណ​ ជិះ​ម៉ូតូ​បី​គ្រឿង​គឺមាន​ម៉ូតូ ម់ាក អាយ​ខុន ម៉ូូ​តូម៉ាក​MSX  និង​ម៉ូតូ​ម៉ាក DUKE​ ៣៩០។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​គឺ​ជន​រង​គ្រោះ​ពីរ​នាក់​បង​ប្អូន​បាន​ជិះ​ម៉ូតូ​ម៉ាក ឃ្លីក មួយ​គ្រឿង​ឌុប​គ្នា មក​ពី​ញាំ​មី នៅ​សាលា​បឹង​ត្របែក​ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​លេខ២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ស្តុប​ណូគៀរ ក៏​ត្រូវ​បាន​ក្រុម​យុវជន​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​បី​គ្រឿង មាន​គ្នា​៦​នាក់​ ដែល​ក្នុង​ដៃ​មាន​សុទ្ធ តែដុំ​ថ្ម និង​ខ្សែក្រ​វ៉ាត់ បាន​បើក​ម៉ូតូ​ដេញ​វាយ​ក្រុម​ជន​រង​គ្រោះ​ពីរ​នាក់ បង​ប្អូន​បាន​ ៥ទៅ​៦​ខ្សែ​ក្រ​វ៉ាត់ ។ ពេល​នោះ​ជន​រង​គ្រោះ​ពីរ​នាក់​បងប្អូន​បាន​បើក​ម៉ូតូ​ត្រូវ​ឡប់ទៅ ខារ៉ាអូរខេ​ញូស្តា ហើយ​ក្រុម​ជន​សង្ស័យ ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម សំណាង​អាក្រក់​ជន​សង្ស័យ​ដែល​ជិះ​ម៉ូតូ​ម៉ាក DUKE 390 ពណ៌ខ្មៅ ទឹក​ក្រូច​ពាក់ស្លកលេខ​ភ្នំ​ពេញ​1CJ-6101 បាន​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​របាំង​ថ្ម បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​របួស​អ្នក​បើក​ម៉ូតូ​ធ្ងន់​ធ្ងរ ចំណែក​អ្នក​ជិះ​ពីក្រោយ និង មិត្ត​ភក្តិ​ចំនួន​២​ម៉ូតូ រត់​គេចខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ទឹក​ល្អក់២ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។

ប្រ​ភព​ព័ត៌មាន​