ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​អាវុធ​មួួយ​គ្រាប់ក្នុង​ភោជនីយដ្ឋានសួនរីកករាយ បង្ក​ការ​ភ្ញាក់​ផ្អើល​តែម្ចាស់​ហាង​ព្យាយាម​​លាក់​បាំង​ព័ត៌មាន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មានករណីផ្ទុះ​អាវុធមួយ​គ្រាប់​នៅ​ក្នុង​ភោជនីយដ្ឋាន សួន​រីករាយដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់ប្រជា​ពលរដ្ឋ និង កម្លាំង​កងរាជ​អាវុធចុះអន្តារគមន៍​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង ៥០​នាទីយប់ នៅ​ផ្លូវ​លេខ​៦៣ កែង​និង​ផ្លូវ​លេខ​២១៤ ស្ថិត​ក្នុង​សង្កាត់បឹង​រាំង ខណ្ឌ​ដូនពេញ​ ។

រាជ​ធានី​ភ្នំ​ពេញ ៖ មានករណីផ្ទុះ​អាវុធមួយ​គ្រាប់​នៅ​ក្នុង​ភោជនីយដ្ឋាន សួន​រីករាយដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់ប្រជា​ពលរដ្ឋ និង កម្លាំង​កងរាជ​អាវុធចុះអន្តារគមន៍​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង ៥០​នាទីយប់ថ្ងៃទី២៥ តុលា ២០១៤ នៅ​ផ្លូវ​លេខ​៦៣ កែង​និង​ផ្លូវ​លេខ​២១៤ ស្ថិត​ក្នុង​សង្កាត់បឹង​រាំង ខណ្ឌ​ដូនពេញ​ ។

យោង​តាម​ប្រ​ភព​ព័ត៌មានពីប្រជា​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​លួច​បង្ហើប​ឱ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ​មាន​បុរស​មួយ​ក្រុម​ចូល​ទៅ​ផឹកស៊ីក្នុង​ភោជនីយដ្ឋាន​ខាង​លើ មួយ​សន្ទុះក្រោយ​មក​ស្រាប់តែ​ឮ​សម្លេង​​​ផ្ទុះ​អាវុធ​មួយគ្រាប់  ដែលគេដឹង​ថា​ជន​បង្ក​បាញ់ទម្លុះ​សាឡុង ។ ភ្លាម​ៗ​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍ទៅ​កាន់​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ហើយ​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌ​៧​មករា ក៍បាន​ចុះមក​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​ខាង​លើ​តែ​​ម្ចាស់​ភោជនីយដ្ឋាន​ខាង​លើ​ មិនបាន​​ចូល​រួម​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ទេ​ដោយ​ខំ​ព្យា​យា​ម​​លាក់បាំ​ង​ព័ត៌មាន​នោះ​​ទោះ​បី​ជា​ប្រជា​​ពលរដ្ឋ​ក្បែរ​​ខាង​បាន​ឮ​ក៏ដោយ ​។

យ៉ាង​ណា​ក៏ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​នៅ​តែបន្ត​សាក​សួរ​ព័ត៌មាន​ទាក់​ទិន​នឹង​រឿង​រ៉ាវ​ខាង​លើ រហូត​ម្ចាស់​ហាង​បាន​បង្ហើបឱ្យ​ដឹង​ថា​គ្រាន់តែរឿង​តិច​តួច​គាត់​ខ្ជិល​ខ្វល់​ពី​ព្រោះ​ថា​ក្រុម​ខាង​លើ​ទៅ​អស់​បាត់ហើយ​និង​​​មិន​ទាន់ឱ្យ​លុយគាត់ផ​ង ។ ទោះ​បី​ជា​យ៉ាង​ណា​សមត្ថ​កិច្ច​បាន​បញ្ជាក់ថា គឺពិត​ជា​មាន​ករណីផ្ទុះ​អាវុធ​មែន​ ។ ពេល​​នេះ​កម្លាំង​កង​រា​ជ​អាវុធ​ហត្ថ​ បាននិង​កំពុង​សាកសួរ​ម្ចាស់​ហាង​ខាង​លើ ដើម្បី​ចង់ដឹង​ប្រភព​ព័ត៌មានឱ្យ​បាន​ច្បាស់ ។