ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងជោគជាំ​បើកបរម៉ូតូ​លឿនដូច​ហោះ ជ្រុល​ទៅបុកគូទ​រថយន្តចត​ស្ងៀមលើ​ចិញ្ចើមផ្លូវ​របួស​ធ្ងន់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយបាន​កើត​ឡើង បណ្តាល​ឱ្យបុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​បាត់ស្មា​រីនៅនឹងក​ន្លែង ត្រូវ​គេដឹក​តាមរថយន្ត​សង្គ្រោះ​យកទៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់​ដំបង ដោយ​សារ​ស្រវឹង​ជោគ​ជាំ ជិះ​ម៉ូតូក្នុង​ល្បឿន​លឿនពេល​យប់ ​ក៏ជ្រុល​ទៅបុក​គូទរថយន្ត​ឈប់ចត​ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវពេញ​

ខេត្ត​ប៉ៃលិន​ ៖ ​មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយបាន​កើត​ឡើង បណ្តាល​ឱ្យបុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​បាត់ស្មា​រីនៅនឹងក​ន្លែង ត្រូវ​គេដឹក​តាមរថយន្ត​សង្គ្រោះ​យកទៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់​ដំបង ដោយ​សារ​ស្រវឹង​ជោគ​ជាំ ជិះ​ម៉ូតូក្នុង​ល្បឿន​លឿនពេល​យប់ ​ក៏ជ្រុល​ទៅបុក​គូទរថយន្ត​ឈប់ចត​ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវពេញ​ទំហឹង​ បណ្តាល​ឱ្យរង​របួសធ្ងន់​តែម្តង ​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​ពីវេ​លា​ម៉ោង៨​ និង២៥​នាទីយប់​ថ្ងៃទី២៤ ​តុលា ​២០១៤​​ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ៥៧​ ក្នុងភូមិ​បរឌិន​នៀវ សង្កាត់​​ប៉ៃលិន ​ក្រុងប៉ៃលិន ​។

ជនបង្ក​ហេតុ​ដែលបើកប​រម៉ូតូបុក​គូទរថយន្ត​ចត​ស្ងៀម​ ឈ្មោះ​ អឿប ​កូឡា ​ភេទប្រុស​ អាយុ២៥​ឆ្នាំ រង​របួស​បែក​ក្បាល​ផ្នែកខា​ងមុខ​ រយះមុខ​សន្លប់​នៅនឹង​កន្លែង ​ ត្រូវក្រុម​គ្រួសារ​យ​កទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​ រស់នៅភូមិ​សួនអំ​ពៅលិច​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃ​លិន​ បើកបរ​ម៉ូតូម៉ាក​វ៉េវ​អាល់​ហ្វាពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ក្រុងព្រះ​សីហនុ ​1A-4165 ​រងការខូ​ចខាត​ផ្នែក​ខាងមុ​ខធ្ងន់ធ្ងរ ​។ ​ចំណែក​ម្ចាស់រថយន្ត​ ឈ្មោះ ចាន់​ ពៅ ​ភេទស្រី ​អាយុ៤៥ឆ្នាំ​ រស់​នៅភូមិ​វាល​ចំបាំង​ ឃុំព្រៃធំ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង និង​បើក​បរ​រថយន្ត​ មិន​ស្គាល់​អត្តស​ញ្ញាណ​ ដោយ​រថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដាយ ​ពណ៌ខៀវ​ ពាក់​ស្លាក​លេខ ​កំពត​ 3A-0021 អត់​រងការ​ខូចខាត​ទេ ​។

ប្រភព​​ព័ត៌មានពីលោកអនុេសេនីយ៍ទោ ​ឃ្លោក ​សាឡន ​នាយការិ​យាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នង​ការនគរ​​បាល​ខេត្ត​​ប៉ៃលិន​​ បានឱ្យដឹងថា មុន​ពេលកើត​ហេតុ មាន​បុរសមិន​ស្គាល់អត្ត​សញ្ញា​ណម្នាក់ ​បាន​បើក​បររថ​យន្ត​មួយ​គ្រឿង​ម៉ាកហ៊ី​យ៉ាន់​ដាយ​ពណ៌ខៀ​វ ក្នុង​ទិសដៅ​ពីជើង​ទៅត្បូង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ហើយ​ក៏បា​នចត​នៅ​លើចិញ្ចើម​ផ្លូវដើម្បី​ចូល​ទិញម្ហូប​ ដោយ​ស៊ីញ៉ូភ្លើង​ខាងស្តាំដៃ ​​។ ប្រភព​បន្តទៀត​ថា លុះ​ខណៈ​អ្នកបើកប​រមិនទាន់​ត្រឡប់​មកវិញ​ផង ​ស្រាប់​តែម៉ូតូមួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ស្ថិត​ក្នុងស​ភាព​ស្រ​វឹង​ជោគ​ជាំ ដោយ​បើ​កបរក្នុងទិស​ដៅពីជើង​ទៅត្បូង​ដូចគ្នា​ក្នុង​ល្បឿន​លឿន ក៏ជ្រុល​ទៅបុក​គូទ​រថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យម្ចាស់​ម៉ូតូបោ​កខ្ទប់នឹង​គូទរ​ថយន្ត រួចធ្លាក់​ទៅបោក​ក្បាល​នឹង​ថ្នល់​រង​របួស​បែក​ក្បាល​ផ្នែក​ខាងមុខ​ រយះ​ចិញ្ចើម​សន្លប់​នៅនឹង​កន្លែង ​ត្រូវសមត្ថ​កិច្ចទាក់​ទងរ​កបង​​ប្អូនឱ្យ ដឹក​តាមរ​ថយន្ត​សង្គ្រោះ​យក​ទៅមន្ទីរ​ពេទ្យខេត្ត​បាត់ដំប​ងភ្លាមៗ​ ។

ក្រោយពេលវា​ស់វែង​ម៉ូតូបង្ក​ហេតុ​ និង​រថយន្ត​ខាង​លើ​ត្រូវ​សមត្ថកិច្ច​ចរាចរ​ជើង​គោក យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តប៉ៃលិន​ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។