ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជអាជ្ញាចុះ​ពិនិត្យ​ទីតាំង​ដែលក្រុមជន​ទុច្ចរិត​ប៉ុន​ប៉ង​លួច​ជីក​កំណប់​នៅ​សំណង់​អាង​កំពីង​កំពួយ​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ព្រះ​រាជអាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ លោក នួន សាន បាន​ចុះ​ទៅ​​ពិនិត្យ​ទី​តាំង​ ដែល​ក្រុម​ជន​ទុច្ចរិ​ត​ប៉ុនប៉ង​​ជីក​កកាយ​រក​​កំណប់​ នៅ​ក្បែរ​សំណង់​អា​ងកំពីង​កំពួយ​ ស្ថិត​ក្នុង​ឃុំ​តា​គ្រាម​ ស្រុក​បានន់​ នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា​នេះ បន្ទាប់​ពី​សំណុំ​​រឿង​ដ៏​រំជើប​រំជួល​នេះ​បាន​ផ្ទុះ​ឡើង​ ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ពេញ​ខេត្ត​បាត់​ដំបង​ នាប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ ។

រណ្តៅ​ជីក​កំណប់​នេះ​ ត្រូវ​គេ​ជីក​នៅ​ក្នុង​ក្រោមតូប​លក់ម្ហូប​​អាហារ​ ដែល​មានចម្ងា​យ​ពី​សំណង់​ទី​១ នៃ​អាង​កំពីង​កំពួយ​ប្រហែល​​៥០​ម៉ែត្រ តែត្រូវ​សមត្ថកិច្ច​បញ្ជាឱ្យ​​ម្ចាស់​តូបយក​​ក្តារ​វ៉ៃ​បិទ​​​ជិត​​វិញ​ហើយ​​ ។ ប៉ុន្តែមាន​មនុស្ស​ជា​ច្រើន​កំពុងតាម​​ឃ្លាំ​មើល​សកម្ម​ភាព​មនុស្ស​ប្លែក​ៗ​ ដែល​ចេញ​ចូល​ទៅ​កាន់​ទី​នោះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​បាន​ដេក​យាម​ជា​រៀង​​រាល់​យប់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ។

លោក​ នួន សាន មានប្រសាសន៍ថា ដើម្បី​កុំ​ឱ្យបញ្ហាកំណប់​​នេះ​ បង្កការ​​រំជើប​រំជួល​កាន់​តែខ្លាំង​ យើង​គួរ​តែ​បង្កើត​ក្រុម​គណៈកម្មការ​មួយជីកកកាយ​​រក​កំណប់​នេះ​តែម្តង ។ ហើយ​បើសិន​ជាមាន​កំណប់មែន គួរ​តែប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍន៍ ឫកសាង​នូវ​​អ្វីជា​មួយ​ជាសម្បត្តិសាធារណៈ ដើម្បី​​ទុក​សម្រាប់ឱ្យ​​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ដឹង​និង​ឃើញ​ ។ លោកថា យើង​មិនគួរ​ធ្វើ​អ្វី​ដែលនាំឱ្យមានការ​ភ្ញាក់​ផ្អើល​នោះទេ ៕