ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​ចុះ​ជួយស្រុក​ភ្នំស្រួច គណៈអភិបាល​ខេត្ត និង​សាខា​កាកបាទក្រហម​កម្ពុជា នាំ​អំណោយ​ចែកជូនគ្រួសារ​សព​​​ម្តាយ​និង​​កូនប្រុស​2​​នាក់​ស្លា.ប់​​ក្នុង​ភ្លើង​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​កាលពី​​ថ្ងៃទី​២៤ តុលា ២០១៤ ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ភ្នំ​ស្រួច និងគណៈ​អភិបាល​​ខេត្ត​ ព្រម​ទាំង​សា​ខា​កា​ក​បាទ​ក្រហម​​កម្ពុជា បាន​នាំ​យក​អំណោយ​ជា​ថវិកា និងគ្រឿងឧបភោគ ​បរិភោគ​​​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​សព ​ដែល​ស្លា.ប់​ក្នុង​គ្រោះ​អគ្គិ​ភ័យ​​ កាល​ពី​យប់​ថ្ងៃទី​២៣ តុលា ២០១៤ ស្ថិត​នៅ​ភូមិ​តាព្រះ ឃុំ​មហា​សាំង ស្រុកភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ។

ខេត្ត​កំពង់ស្ពឺ ៖ ​កាលពី​​ថ្ងៃទី​២៤ តុលា ២០១៤ ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ភ្នំ​ស្រួច និងគណៈ​អភិបាល​​ខេត្ត​ ព្រម​ទាំង​សា​ខា​កា​ក​បាទ​ក្រហម​​កម្ពុជា បាន​នាំ​យក​អំណោយ​ជា​ថវិកា និងគ្រឿងឧបភោគ ​បរិភោគ​​​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​សព ​ដែល​ស្លាប់​ក្នុង​គ្រោះ​អគ្គិ​ភ័យ​​ កាល​ពី​យប់​ថ្ងៃទី​២៣ តុលា ២០១៤ ស្ថិត​នៅ​ភូមិ​តាព្រះ ឃុំ​មហា​សាំង ស្រុកភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ។

ការ​នាំ​យក​អំណោយ​ទៅចែក​ជូននោះ ក្រោម​វត្ត​មាន​របស់​លោក​សួស គង់ ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ភ្នំស្រួច, លោក​ប៉ែន សំបូរ អភិ​បាល​រង​ខេត្ត, អភិបាល​រង​ស្រុក ព្រមទាំង​លោកមេឃុំ មេភូមិ​ផងដែរ ។

គួរ​បញ្ជាក់ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​ជា​ម្តាយ​និង​កូន បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តាតភ្លើង​នៃ​គ្រោះ​អគ្គិភ័យ​មួយ កាលពី​វេលា​ម៉ោង​១១​និង​៣៨​នាទី​យប់ ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​តា​ព្រះ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។ ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ ខឹ​ម មុត អាយុ​៤៧​ឆ្នាំ និង​កូនប្រុស​២​នាក់ ម្នាក់​ឈ្មោះ សឿ​ន ទ្បុ​ង អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ទ្បា​វ អាយុ​១១​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្រង់​សម្តី​ពី​អ្នក ​ភូមិ​បានឱ្យ​ដឹង​ពី​គ្រោះ​អកុសល​នេះ​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​នោះ គេ​បានឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ចេញពី​កន្លែង​ដាក់​រថយន្ត និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ធំ ដែល​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ។ ពេល​ឃើញ​យ៉ាង​ដូច្នេះ​អ្នក​ភូមិ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យមក​ជួយ​ អន្តរាគមន៍ ប៉ុន្តែ​ទម្រាំ​សមត្ថកិច្ច​មក​ដល់​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។ ខណៈ​ភ្លើង​កំពុង​ឆេះ​នោះ គេ​ឮ​សំ​ទ្បេ​ង​ស្រែក​ឱ្យ​ជួយ​ដែរ តែ​មិន​មាន​អ្នក​ណា​ហា​៊​ន​ចូល​ទៅ​ជួយ​ទេ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​បាត់​សំ​ទ្បេ​ង​ឈឹង លុះ​ព្រឹក​ទ្បើ​ង​គេ​បានឃើញ​សព​៣​នាក់​ម្តាយកូន​ត្រូវ​ឆេះ​រួច​ខ្លោច​អស់​ទៅ ​ហើយ ។

អ្នក​ភូមិ​បាន​នាំ​គ្នា​ប្រមូល​យក​សព​ដែល​ឆេះ​រួញ​ទៅ​ បូជា​នៅ​វត្ត​ក្បែរ​នោះ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ហើយ ។ ជន​រង​គ្រោះ​មាន​ប្តី​ឈ្មោះ សឿ​ន លឹ​ម អាយុ​៤៩​ឆ្នាំ និង​កូន​៥​នាក់ ក្នុង​នោះ​៣​នាក់​ទៀត ដែល​រួច​ពី​គ្រោះ​អកុសល​នេះ (​ស្រី​២​នាក់​ប្រុស​ម្នាក់​) ធ្វើ​កម្មករ​នៅ​រោងចក្រ​ឯ​រាជធានី​ភ្នំពេញ នៅ​សល់​កូនប្រុស​២​នាក់​រស់នៅ​ជាមួយ ដែល​ពេល​នេះ​ត្រូវ​ស្លាប់​ជាមួយ​ម្តាយ ។ ចំណែក​ប្តី​បាន​ចេញ​ទៅ​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​១០​ថ្ងៃមុន ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ទាក់ទង​ឱ្យ​វិល​ត្រ​ទ្ប​ប់​មក​វិញ ។

លោក សាយ ប៊ុ​ន​ថន អធិការ​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា ក្នុង​ករណី​អគ្គិភ័យ​នេះ ក្រៅពី​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​ហើយ នៅ​ឆេះ​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​ទៀត ហើយ​ផ្ទះ​ជន​រង​គ្រោះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​ពី​សសរថ្ម​ក្រាល​ក្តារ និង​ប្រក់​ស័ង្កសី ។ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ចរន្ត​អា​គុយ​រថយន្ត​ឆ្លង​បង្ក​ឱ្យ​ឆេះ​ រថយន្ត ទើប​រាលដាល​ដល់​លំនៅ​ឋាន​ទាំងមូល ។ ចំណែក​អ្នក​ដែល​ស្លាប់​អាច​កំពុង​លង់លក់​ក្នុង​ដំណេក លុះ​ដឹងខ្លួន​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ និង​ស្លន់​រក​ច្រក​រត់​ចេញ​មិនឃើញ​ក៏​មាន​តែ​ស្រែក​ដង្ហោយ​ឱ្យ​គេ​ជួយ ប៉ុណ្ណោះ​។ ក្រោយ​ពិនិត្យ​សព​រួច ក៏​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ព្រមទាំង​អ្នក​ភូមិ​ទទួលយក​ទៅ​បូជា​តាម​ប្រពៃណី​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ៕