ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុម​ចែក​ចាយគ្រឿង​ញៀន​សកម្ម​៣នាក់​នៅ​ខណ្ឌ​ប្ញស្សីកែវ​​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​សកម្ម​៣នាក់ ត្រូវ​នគរបាល​ខណ្ឌ​ប្ញស្សីកែវ​ សហការ​​ជាមួយ​​ប៉ុស្តិ៍​ប្ញស្សីកែវ​​ ចុះ​​បង្ក្រាប​ ខណៈ​​កំពុង​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿងញៀ.ន​​​ ដោយ​​ដក​ហូត​បាន​ថ្នាំ​​​ញៀន និង​ឧបករណ៍​ប្រើ​ប្រាស់​​គ្រឿង​ញៀន​មួយ​ចំនួន ។

រាជធានី​ភ្នំពេញ ៖ ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​សកម្ម​៣នាក់ ត្រូវ​នគរបាល​ខណ្ឌ​ប្ញស្សីកែវ​ សហការ​​ជាមួយ​​ប៉ុស្តិ៍​ប្ញស្សីកែវ​​ ចុះ​​បង្ក្រាប​ ខណៈ​​កំពុង​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿងញៀន​​​ ដោយ​​ដក​ហូត​បាន​ថ្នាំ​​​ញៀន និង​ឧបករណ៍​ប្រើ​ប្រាស់​​គ្រឿង​ញៀន​មួយ​ចំនួន ។

ប្រតិ​បត្តិការ​​នេះ​ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង​៣និង​៣០នាទី​ទៀប​​ភ្លឺ​​ថ្ងៃទី​២៥ តុលា​ ​​រហូត​​ដល់​ម៉ោង​ជាង​៧ព្រឹក​ទើប​បញ្ចប់​ និង​ឈាន​​ទៅ​​ឆែក​​ឆេរលំនៅ​ឋាន​ជន​សង្ស័យ​​ នៅ​ចំណុច​ផ្ទះ​ជួល​​ ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញស្សីកែវ ខណ្ឌ​ប្ញស្សីកែវ​​ រក​​ឃើញ​​ថ្នាំ​​ញៀន​ម៉ាទឹកកក​​ចំនួន​២៧​កញ្ចប់ ក្នុង​នោះ​​ធំ​​២កញ្ចប់​​ ថ្នាំ​យ៉ា​ម៉ា​១៨៩គ្រាប់ ជញ្ជីងថ្លឹង​​គ្រឿង​ញៀន​​០​​​២​​ ថង់​ជក់ និង​ឧបករណ៍ប្រើ​ប្រាស់​គ្រឿង​ញៀនមួយចំនួន ព្រម​ទាំង​ដក​ហូត​បាន​ម៉ូតូ​២​គ្រឿង​ផង​ដែរ ។

ជន​សង្ស័យ​១​-ឈ្មោះ ជ័យ សារ៉ាត់ ភេទប្រុស អាយុ​៣០​ឆ្នាំ ជាអ្ន​ក​រត់​ម៉ូតូ​ឌុប ២-ឈ្មោះ អឿង​ ចាន់​ទី​ណា​ ភេទប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​លាង​ម៉ូតូ និងទី​៣​​-ឈ្មោះ ម៉ៅ សុថេត​ ភេទប្រុស​ អាយុ​២៤​​ឆ្នាំ ទាំង​​៣នាក់​ស្នាក់​​នៅ​ផ្ទះជួល​​ភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញស្សីកែវ ខណ្ឌ​ប្ញស្សីកែវ​​ ។

បើ​តាម​អធិការ​នគរបា​ល​ខណ្ឌ​ប្ញស្សីកែវ លោកវរសេនីយ៍​ទោ​​ ទៀង​ ច័ន្ទ​សារ​​ ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ និង​ប្រើ​កម្លាំង​ជំនាញ​​ សមត្ថកិច្ច​ក៏ឈាន​ទៅ​​បង្ក្រាប​​ក្រុម​ចែក​ចាយ​គ្រឿងញៀន​​​ក្នុង​បន្ទប់​​ជួល​ខាង​លើ​ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​តែម្តង​ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ប្ញស្សីកែវ ៕​