ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១៤ អ្នករងគ្រោះ​ដោយ​សារ​មីន និងគ្រាប់​មិន​ទាន់​ផ្ទុះ​មាន​១០១​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជរង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១០១​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​អាជ្ញាធរ​មីន​ចែក​ផ្សព្វផ្សាយ​ដល់​អ្នក​សា​ព័ត៌មាន​នៅ​ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អាជ្ញាធរ​មីន កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ ជរង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១០១​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​អាជ្ញាធរ​មីន​ចែក​ផ្សព្វផ្សាយ​ដល់​អ្នក​សា​ព័ត៌មាន​នៅ​ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អាជ្ញាធរ​មីន កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ ដែល​រៀបចំ​ធ្វើ​នៅ​សាល​ប្រជុំ​អាជ្ញាធរ​មីន ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គិត​ពី​ខែមករា មក​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៤ មាន​ចំនួន​១០១​នាក់ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣ ដែល​មាន​៦៥​នាក់ គឺ​កើនឡើង​៣៦​នាក់ ត្រូវជា​៥៥%​។ ក្នុង​នោះ របួស​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៣៩​នាក់ របួស​ដោយសារ​មីន​២៣​នាក់ ពិការ​ដោយសារ​គ្រាប់​មីន​១៤​នាក់ ពិការ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​១១​នាក់ ស្លាប់​ដោយសារ​មីន​៥​នាក់ ស្លាប់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៩​នាក់ សរុប​ស្លាប់​១៤​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣ ដែល​មាន​មនុស្ស​ស្លាប់​៨​នាក់ គឺ​កើនឡើង​៦​នាក់ ត្រូវជា​៧៥% ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ពី​ឆ្នាំ​១៩៩២ មក​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ធ្វើការ​បោសសម្អាត​មីន​សម្រេច​លើ​ផ្ទៃដី​១.១២៣.៩៤៣.៥៨០​មែ​៉​ត្រ​ក្រឡា រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​៩៩៧.០០៣​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​២៣.៣៣៨​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​២.៥០៤.០៨២​គ្រាប់ ។

គិត​ពី​ខែមករា មក​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ធ្វើការ​បោសសម្អាត​មីន​សម្រេច​បាន​លើ​ផ្ទៃដី​៨០.៧៤៥.៨៧៦​មែ​៉​ត្រ​ក្រឡា រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​១២.០១៤​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​២៤២​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៦៥.៥៨៣​គ្រាប់ ធ្វើការ​បោសសម្អាត​មីន​ដោយ​ប្រតិបត្តិ​ករ​ធំ​ៗ​ចំនួន​៥ មាន សុ​ី​មា​៉​ក់ កង​យោធពលខេមរភូមិន្ទ អង្គការ​ហា​ឡូ​ត្រាស់ អង្គការ​មែ​៉​ក និង​អង្គការ​ដោះ​មីន​កម្ពុជា ។

ទាក់ទិន​នឹង​របាយការណ៍​លទ្ធផល​នៃ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ លោក ព្រំ សុភមង្គល អគ្គលេខា​ធិការ​អាជ្ញាធរ​មីន​ដែល​ទើប​ទទួល​តំណែង​ថ្មី​បាន​ថ្លែង​ថា ទាក់ទិន​នឹង​ចំនួន​ជន​រង​គ្រោះ​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​កើន​ឬ​ធ្លាក់​ចុះ​នេះ មាន​ហេតុផល​ពីរ ហើយ​តើ​យើង​គួរ​ធ្វើ​ឲ្យ​ចុះ​តាម​របៀប​ណា?

ទី​១-​ការ​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន និង​គ្រាប់​របស់​ប្រតិបត្តិ​ករ​ដែល​មាន​ទាំងអស់ ។
២-​ការ​ចូលរួម​របស់​ប្រព័ន្ធ​ឃោសនា ឱ្យ​មានការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។
ប៉ុន្តែ​បើ​ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង​នៅ​ចំណុច​ទាំង​ពីរ​ខាងលើ​ក៏​ដោយ បើសិនជា​តម្រូវការ​នៃ​ការ​ទន្ទ្រាន​ដី​ដែល​មាន​មីន និង​ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​គ្រឿងយន្ត​ធំ​ៗ​នោះ​មីន​ដែល​គេ​កប់​ក្នុង​ជម្រៅ​រាក់​ឬ​មីន​កប់​ក្នុង​សម័យ​សង្គ្រាម​ដែល​គេ​ហៅ​ថា កប់​របៀប​យុទ្ធសាស្ត្រ​សម្លាប់​យុទ្ធសាស្ត្រ ដូច​ជា​នៅ​ក្រោម​គល់ឈើ​ដែល​មា​៉​សុ​ី​ន​រាវ​មីន​ទៅ​មិន​ដល់​នោះ ពេល​ដី​ទន់​ហើយ​គ្រឿងយន្ត​ធំ វា​នឹង​បុក​គល់​រួច​គល់​នោះ​ទៅ​បុក​មីន​ដែល​នៅ​ខាងក្រោម បណ្តាល​ឲ្យ​ផ្ទុះ​តែ​ម្តង ។

លោក ព្រំ សុភមង្គល បន្ត​ថា លោក​មិនសូវ​សង្ឃឹមថា ឆ្នាំ​នេះ​គ្រោះថ្នាក់​ដោយសារ​មីន​ធ្លាក់​ចុះ​នោះ​ទេ ព្រោះ​វា​បាន​កើនឡើង​ជាង​មុន​ទៅ​ហើយ តែ​លោក​នឹង​ព្យាយាម​ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ស្វែងរក​ពាក្យបណ្តឹង​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​ធ្វើការ​ស្រាវជ្រាវ​លើ​ផ្លូវ​ចាស់​ៗ​ឡើង​វិញ ។ តើ​ផ្លូវ​ណា​ដែល​គេ​បោះបង់​ចោល​នៅ​សម័យ​សង្គ្រាម​ហើយ​មិន​ទាន់​រាវរក​មីន ដើម្បី​ឲ្យ​មាន​តួលេខ​ច្បាស់លាស់ រួច​យើង​ស្វែងរក​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​ឆែកឆេរ​លើ​ផ្លូវ​ទាំងនោះ ។ លោក​ជឿជាក់​ថា វិធី​នេះ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីនតោន​បាន​មួយ​ចំនួន ៕
              ​