ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៥​គ្រឿង​ពី​ព្រឹ​ត្ត​ការណ៍ SEA Vovinam Championship លើក​ទី​៣​នៅមី​យ៉ា​ន់​ម៉ា

9 ឆ្នាំ មុន

ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម កម្ពុជា ទទួល​បាន​មេដាយ​ចំនួន​១៥​គ្រឿង​ ពី​ព្រឹត្តិការណ៍ SEA Vovinam Championship លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​២២ តុលា កន្លង​មក​ ។

ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម កម្ពុជា ទទួល​បាន​មេដាយ​ចំនួន​១៥​គ្រឿង​ ពី​ព្រឹត្តិការណ៍ SEA Vovinam Championship លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​២២ តុលា កន្លង​មក​ ។

ក្នុង​ចំណោម​មេដាយ​ចំនួន​១៥​គ្រឿង​ដែល​កម្ពុជា​ដណ្តើម​បាន​នោះ មាន​មាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៩​គ្រឿង​។ សម្រាប់​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​៧​ដូច​ជា​ កម្ពុជា ឡាវ វៀតណាម ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ថៃ និង​មី​យ៉ា​ន់​ម៉ាជា​ម្ចាស់ផ្ទះ​។ ការ​ទទួល​បាន​មេដាយ​នេះ ស្រប​ទៅ​នឹង​ការ​តាំងចិត្ត​របស់​អត្ត​ព​លិ​ក​កម្ពុជាថា ធ្វើ​យ៉ាងណា​នឹង​ដណ្តើម​មេដាយ​យក​មក​ជូន​ជាតិ​ឱ្យ​ខាងតែ​បាន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​នេះ កម្ពុជា​តែងតែ​ទទួល​បាន​មេដាយ​មិន​ដែល​ខាន​ឡើយ​ទាំង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​ព្រឹត្តិការណ៍​ជា​លក្ខណៈ​អន្តរជាតិ​នានា​ជា​ច្រើន​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ មក​ដល់​ពេល​នេះ​មេដាយ​សរុប​របស់​កីឡា​វ៉ូ​វី​ណា​ម ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​​បូក​រួម​ទាំង​ព្រឹ​ត្តិការណ៍​លើក​នេះ​ទៀត មាន​ចំនួន​សរុប​៩៣​គ្រឿង​ហើយ ដោយ​ក្នុង​នោះ​មេដាយមាស​មាន​ចំនួន​១៦​គ្រឿង ប្រាក់​៣១​គ្រឿង និង​សំ​រិ​ទ្ធ​៤៦​គ្រឿង​៕