ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ឃាត​ករ​​ស៊ី​ឈ្នួល​​សម្លា.ប់​មនុស្ស​​ថ្លៃ​២៥ម៉ឺន​រៀល​

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អំពើ​ឃាតក.ម្ម​សម្លា.ប់​ស្ត្រី​កូនខ្ចី​ម្នាក់ ដោយ​មួល​បំបាក់​ក ត្រូវ​នគរបាល​ស្រាវជ្រាវ​ចាប់​បាន​ជន​ដៃដល់ និង​បក្សពួក​ម្នាក់ ទើប​បំបែកសំណុំរឿង​នេះ គឺជា​ការ​ស៊ីឈ្នួល​សម្លា.ប់​មនុស្ស​ក្នុង​តម្លៃ​យ៉ាង​ថោក​ត្រឹម​២៥​ម៉ឺន​រៀល ។ ម្យា​៉​ង​ទៀត ស្រប​ពេល​ដែល​ជន​ដៃដល់​ក៏​មានការ​គុំកួន​នឹង​ស្ត្រី​រង​គ្រោះ ដោយ​ចោទ​យ៉ាង​អគតិ​ថា ស្ត្រី​រង​គ្រោះ​ធ្វើអំពើ​អាប​ធ្មប់​ឱ្យ​ម្តាយ​គេ​ស្លា.ប់ កាលពី​ប៉ុន្មាន​ខែ​មុន ។

ខេត្តក្រចេះ ៖ អំពើ​ឃាតកម្ម​សម្លាប់​ស្ត្រី​កូនខ្ចី​ម្នាក់ ដោយ​មួល​បំបាក់​ក ត្រូវ​នគរបាល​ស្រាវជ្រាវ​ចាប់​បាន​ជន​ដៃដល់ និង​បក្សពួក​ម្នាក់ ទើប​បំបែកសំណុំរឿង​នេះ គឺជា​ការ​ស៊ីឈ្នួល​សម្លាប់​មនុស្ស​ក្នុង​តម្លៃ​យ៉ាង​ថោក​ត្រឹម​២៥​ម៉ឺន​រៀល ។ ម្យា​៉​ង​ទៀត ស្រប​ពេល​ដែល​ជន​ដៃដល់​ក៏​មានការ​គុំកួន​នឹង​ស្ត្រី​រង​គ្រោះ ដោយ​ចោទ​យ៉ាង​អគតិ​ថា ស្ត្រី​រង​គ្រោះ​ធ្វើអំពើ​អាប​ធ្មប់​ឱ្យ​ម្តាយ​គេ​ស្លាប់ កាលពី​ប៉ុន្មាន​ខែ​មុន ។

តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក អ៊ុំ ភី ស្នងការ​រង​នគរបាល​ខេត្ត​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ តុលា នៅ​ក្នុង​សន្និសីទកាសែត​ថា ដោយសារ​តែ​គំនុំ ពីរ​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ ប្រែ យ៉​ន អាយុ​៥៦​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ យ៉​យ អេ​ន អាយុ​៥៧​ឆ្នាំ បាន​ខឹង​ប្តី​ស្ត្រី​រង​គ្រោះ​ពី​ការ​ទិញ​គោ​យន្ត​កន្ត្រៃ​ឱ្យ​ជា​របស់​មិនល្អ​យក​មក​ប្រើ​មិនកើត ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​គុំកួន​បែប​នេះ ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មាន​ទីលំនៅ​ភូមិ​ស្រែ​ស្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក៏​បាន​ទៅ​ញុះញង់​ជន​ដៃដល់​ឈ្មោះ ចក់ ណែន អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​គ្នា​ថា ម្តាយ​របស់​ឯង​ដែល​ស្លាប់ គឺ​ដោយសារ​តែ​ស្ត្រី​រង​គ្រោះជា​អ្នក​ធ្វើអំពើ​អាប​ធ្មប់​ដាក់ ហើយ​ក៏​បាន​ជួល​ជន​នេះ​ក្នុង​តម្លៃ​២៥​ម៉ឺន​រៀល​ឱ្យទៅ​សម្លាប់​ស្ត្រី​នោះ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា គម្រោងការ​របស់​ពួក​គេ​ដែល​ប៉ង​សម្លាប់​ស្ត្រី​ម្នាក់​នេះ គឺ​បាន​រៀបចំ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​មិន​បាន​សម្រេច ខណៈ​ដែល​ប្តី​ស្ត្រី​រង​គ្រោះ​នៅ​ជាមួយ​ក្រុម​គ្រួសារ មិន​ទាន់​ចូល​ទៅ​ក្នុង​ព្រៃ ។ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ​ឈ្មោះ អំ ផា​ច​មុំ អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​សរសៃ​ខ្ចី​ទើប​សម្រាល​កូនស្រី​បាន​២​ខែ ហើយ​កាលពី​យប់​កើតហេតុ ថ្ងៃ​ទី​២២ តុលា ស្ត្រី​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង​ជាមួយ​កូន​តូច​ៗ៣​នាក់ ខណៈ​ប្តី​ចូល​ទៅ​ក្នុង​ព្រៃ ។

អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី ប៊ុ​ន ឈឿ​ន បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ​ក្រុម​ជន​ដៃដល់​មាន​គ្នា​ពីរ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​អ្នក​ញុះញង់ និង​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​រង​គ្រោះ ។ ក្នុង​សកម្មភាព​នោះ គឺ​ជន​ដៃដល់​មាន​គ្នា​២​នាក់ ដោយ​ម្នាក់​ឡើង​តាម​ជណ្តើរ​មុខ និង​ម្នាក់​ចូល​តាម​ជញ្ជាំង​ខាងក្រោយ ហើយ​ចាប់​ស្ត្រី​រង​គ្រោះ​យក​ក្រមា​រុំ​មាត់ និង​ចងស្លាបសេក​ចាប់​អូស​បណ្តើរ​កាត់​ព្រៃ​ដំឡូង​ខាងក្រោយ​ផ្ទះ សំដៅ​មក​បឹង​ដែល​មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ ទើប​សម្លាប់​ដោយ​មួល​បំបាក់​.​ក រួច​ទម្លាក់​ទៅ​ក្នុង​បឹង​ដែល​មានព្រៃ​ត្រែង​និង​ស្មៅ ។

លោកស្នងការ​រង អ៊ុំ ភី បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​បាត់​មនុស្ស កម្លាំង​នគរបាល​ជំនាញ​ជា​ច្រើន​នាក់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ លន់ សុ​ផាត បាន​ចុះ​ទៅ​ធ្វើការ​សើ​ុ​ប​អង្កេត​ដល់ទី​កន្លែង​កើតហេតុ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២៣ ខែតុលា ។

លោកស្នងការ​រង​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បី​នាក់​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​ពី​បទ​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។ រីឯ​បក្ខពួក​ជន​ដៃដល់​ម្នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច និង​បាន​ចែក​លុយ​គ្នា​ហើយ​នោះ គឺ​កម្លាំង​នគរបាល​បាន​កំណត់​មុខសញ្ញា​ច្បាស់​ហើយ និង​កំពុង​តែ​តាម​ប្រមាញ់ ៕