ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរ​ដ្ឋខ្មែរចូលទៅលួចម៉ូតូ​ថៃនៅជាប់ព្រំដែ​នត្រូវទាហាន​ថៃបា.ញ់ស្លា.ប់​ម្នាក់រត់​រួចម្នាក់)

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ៖​ ក្រុមទាហា​នឈុតខ្មៅ​ថៃបា.ញ់ពល​រដ្ឋខ្មែរ​ស្លា.ប់ម្នាក់​ក្នុងចំណោម​២នាក់​ខណៈ​ពលរដ្ឋខ្មែរ​​ទាំងនោះ​ឆ្លងដែន​ចូលទៅ​លួចម៉ូតូ​ប្រជាពលរដ្ឋ​ថៃកាល​ពីវេលា​ម៉ោង៣ និង ៣៥នាទី​រសៀល​ថ្ងៃទី២៣ តុលា​២០១៤​កន្លងទៅនេះ​ហើយក្រុម​ទាហានឈុត​ខ្មៅថៃបាន​បញ្ជូន​សាក​សពពល​រដ្ឋខ្មែរ​ប្រគល់​ឲ្យសមត្តកិច្ច​កម្ពុជា​

 

ខេត្ត​ឧត្តរ​មានជ័យ ៖​ ក្រុមទាហា​នឈុតខ្មៅ​ថៃបាញ់ពល​រដ្ឋខ្មែរ​ស្លាប់ម្នាក់​ក្នុងចំណោម​២នាក់​ខណៈ​ពលរដ្ឋខ្មែរ​​ទាំងនោះ​ឆ្លងដែន​ចូលទៅ​លួចម៉ូតូ​ប្រជាពលរដ្ឋ​ថៃកាល​ពីវេលា​ម៉ោង៣ និង ៣៥នាទី​រសៀល​ថ្ងៃទី២៣ តុលា​២០១៤​កន្លងទៅនេះ​ហើយក្រុម​ទាហានឈុត​ខ្មៅថៃបាន​បញ្ជូន​សាក​សពពល​រដ្ឋខ្មែរ​ប្រគល់​ឲ្យសមត្តកិច្ច​កម្ពុជា​វិញតាម​មាត់ច្រក​ទ្វារអន្តរជាតិ​អូរស្មាច់​នៅវេលា​ម៉ោង៩យប់ ថ្ងៃខែដដែល​ ស្ថិតនៅ​ក្នុងភូមិ​អូរស្មាច់​សង្កាត់​អូរ​ស្មាច់ ​ក្រុងសំរោង ​ខេត្តឧត្តរមានជ័យ​។

លោក ជ័យ​ វាស្នា ​នាយប៉ុស្កិ៍រដ្ឋ​បាលអូរស្មាច់​បានឱ្យ​ដឹងថា សាក​សពព​លរដ្ឋ​ខ្មែរដែល​ទាហ៊ាន​ថៃបាញ់​ស្លាប់​ឈ្មោះ​ ហេង មេងអ៊ី ​ភេទប្រុស អាយុ២៤ឆ្នាំ​ រស់​នៅភូមិ​ព្រែកតា​ឡី ​ឃុំព្រែក​អំបិ​ល ស្រុក​ស្អាង ខេត្ត​កណ្តាល​ដែលត្រូ​វ​ក្រុម​ទាហាន​ថៃបាញ់​ស្លាប់​នៅវេលា​ម៉ោង ៣​និង៣៥នាទីរ​សៀលទី២៣​ ខែតុលា ឆ្នាំ២០១៤ ហើយ​ក្រុម​ទាហា​នថៃ​បានបញ្ជូន​សាក​សពខ្មែរមក​ប្រគល់ឱ្យ​សមត្ថកិច្ច​កម្ពុជាតាម​ច្រកអន្តរ​ជាតិអូរស្មាច់​នៅវេលា​ម៉ោង​៩ យប់ថ្ងៃ​ដដែល ។

លោកនាយប៉ុស្តិ៍​បានបន្តថា​ សមត្ថកិច្ច​យើងបាន​ធ្វើការ​ត្រួតពិនិត្យ​សាក​សពពល​រដ្ឋខ្មែរដែល​ស្លាប់នោះ​ឃើញ​មានស្លាក​ស្នាម ត្រូវគ្រាប់​កាំភ្លើងចំនួន​៣គ្រាប់ ​គឺបាញ់ចំ​ក្បាល១​គ្រាប់ ​និងខ្លួនមួយ​គ្រាប់ នឹងត្រូវ​ចំភ្លៅ១គ្រាប់​លោក​បានបញ្ចាក់​ថា តាមរបាយ​ការណ៍​របស់ទា​ហាន​ថៃបានផ្តល់​មកឱ្យសមត្ថកិ​ច្ចខាងកម្ពុជា​ឱ្យដឹង​ថា មាន​ពលរដ្ឋខ្មែរ​២នាក់បាន​នាំគ្នាចូល​ទៅតាម​ច្រកអូរខ្លា​ឃ្មុំ ប្រមាណ​ជាង៤០០ម៉ែ​ត្រ ពីព្រំ​ដែនចូល​ទៅលួច​ម៉ូតូអ្នក​ភូមិថៃ​ ហើយ​ប្រជាពល​រដ្ឋថៃ ​បានប្តឹង​ទៅទាហាន​ថៃបន្ទាប់​មកក្រុម​ទាហាន​ថៃស្ទាក់​បាញ់ស្លាប់​ម្នាក់ ចំណែក​ឯម្នាក់​ទៀត​បានរ​ត់គេចខ្លួនរួច​ផុតពីសេចក្តី​ស្លាប់បាត់​បង់ជីវិត ។សាកស​ពពលរដ្ឋ​ខ្មែរបន្ទាប់​ពីបាន​ធ្វើការ​ត្រួត​ពិនិត្យរួច​ត្រូវបាន​ប្រគល់​ទៅឲ្យឪពុក​​ម្តាយសាច់ញាតិឲ្យ​ទៅធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះសន្តិ​ភាព​