ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរីបាឡែន​បើក​បុករថយន្ត​កាមរីឆ្លាម​ខូចខាតទាំង​ពីរបញ្ចប់រឿង​ត្រឹមសំណង១៦០ដុល្លារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បើក​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់ បាន​បើក​មក​បុក​រថយន្ត​កាមរីឆ្លាម​បណ្តាល​ឱ្យ​រង​ការខូច​ខាត​ទាំង​សង​ខាង​ ​ប៉ុន្តែគ្មាន​មនុស្ស​ណា​ម្នាក់រង​របួស​នោះ​ទេ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៣០ នាទីយប់​ថ្ងៃ​ទី ២៤ តុលា ២០១៤ នៅ​ចំណុច​មុខ​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បើក​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់ បាន​បើក​មក​បុក​រថយន្ត​កាមរីឆ្លាម​បណ្តាល​ឱ្យ​រង​ការខូច​ខាត​ទាំង​សង​ខាង​ ​ប៉ុន្តែគ្មាន​មនុស្ស​ណា​ម្នាក់រង​របួស​នោះ​ទេ ។ ហេតុការ​ណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៣០ នាទីយប់​ថ្ងៃ​ទី ២៤ តុលា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយ​ដ្ឋា​ន​​សាមកុក ស្ថិតតាម​ផ្លូវ​៣៦០ ក្នុង​សង្កាត់បឹង​កង៣ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កាមរី​ឆ្លាម ពណ៌ស្តរ​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ ​2M-467 ជារថយន្ត​តាក់ស៊ី ​បើក​ដោយបុរស​ម្នាក់​ឌុប​ភ្ញៀវ​ទៅ​ផ្ទះ ដោយ​ធ្វើដំណើរតាម​ផ្លូវ​៣៦០ ខណៈមក​ដល់ចំណុច​កើត​ហេតុ​ រថយន្ត​ឆ្លាម​បាន​ឈប់បំរុង​ដាក់​ភ្ញៀវ  ក៏ស្រាប់តែ​មាន​រថយន្ត​កាមរី​បាឡែន ពណ៌ស្ករ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2X-6387 ជិះ​ដោយបុរស​ស្រវឹង​ម្នាក់ ដោយធ្វើ​ដំណើរ​ស្រប​ទិសគ្នា មកដល់កន្លែង​កើត​ហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក រថយន្ត​កាមរីបាន​ឆ្លាម​ចំពីមុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​ខាង​មុខ​ដូច​គ្នា ។

បន្ទាប់ពីបើក​រថយន្ត​បុក​គេ​ហើយ​នោះ​បុរស​ដែលជាអ្នក​បើករថយន្ត​បង្ក​បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ ប៉ុន្តែម្ចាស់រថយន្តរង​គ្រោះ​បាន​ឡើង​ជិះ​រថយន្ត​ដេញ​តាម​ពីក្រោយ​រថយន្ត​បង្ក​រហូត​មក​ទាន់ នៅ​ចំណុច​មុខ​​ហាង អីុ ​អ៊ែន អ៊ី បោក​អ៊ុត ​រួចបាន​ចុះមក​និយាយ​សម្រួល​គ្នា​ ដោយ​ភាគីរថយប្ត​រង​គ្រោះ​ទារ​សំណង​ពី​ភាគីបង្ក ចំនួន២០០ ដុល្លារ តែភាគីបង្ក សុំ​សង​តែ​១៦០​ដុល្លារ ​​ហើយ​ភាគីរង​គ្រោះ​ក៏បាន​យប់ព្រម ។