ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​ហុងដាឌ្រីមសេ១២៥ ពេញ​ទំហឹង របួស​ធ្ងន់ម្នាក់​ស្រាល​៣នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​បុរស​បី​នាក់ទៀត​បាន​រង​របួសស្រាល បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយម៉ូតូ​វ៉េប បើកបុក​ពី​ក្រោយម៉ូតូ​ហុង​ដា​ឌ្រីម សេ១ពីក្រោយ​ពេញ​ទំហឹង​កាល​ពីវេលា​ម៉ោង និង ៣០​នាទី​យប់ ថ្ងៃ​ទី ២៤ តុលា ២០១៤ នៅ​ចំណុច​មុខ​ក្រសួង​អប់រំ តាម​ផ្លូវ​ព្រះ​នរោត្ថម

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​បុរស​បី​នាក់ទៀត​បាន​រង​របួសស្រាល បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយម៉ូតូ​វ៉េប បើកបុក​ពី​ក្រោយម៉ូតូ​ហុង​ដា​ឌ្រីម សេ១ពីក្រោយ​ពេញ​ទំហឹង​កាល​ពីវេលា​ម៉ោង  និង ៣០​នាទី​យប់ ថ្ងៃ​ទី ២៤ តុលា ២០១៤ នៅ​ចំណុច​មុខ​ក្រសួង​អប់រំ តាម​ផ្លូវ​ព្រះ​នរោត្ថម ស្ថិត​ក្នុង​ផ្សារ​កណ្តាល​២ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​គេឃើញបុរស​ម្នាក់ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​កំពង់ចាម 1C-3579 ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​ព្រះ​នរោត្ថម​ក្នុង​ទិសដៅ ត្បូង​ទៅ​ជើង ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ​មួយ​ខ្មៅ មួយ​គ្រឿង ពាក់ស្លាកលេខ​ភ្នំ​ពេញ 1F-0354 ជិះ​ដោយបុរស​៣​នាក់​ក្នុង​ទិសស្រប​គ្នា​បុក​ពីក្រោយម៉ូតូ​វ៉េវ ពេញ​ទំហឹងបោក​ដួលម៉ូតូ​ទៅ​លើ​ផ្លូវ​ បណ្តាល​ឱ្យ​បុរស​ជិះ​ម៉ូតូ​វ៉េវ រង​របួស​ធ្ងន់ ចំណែក​បុរស​បី​នាក់ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​សេ១២៥ រង​របួសស្រាល ។

ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថិច្ច​នាំយក​ទៅរក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ផ្សារ​កណ្តាល២ រង​ចាំដោះស្រាយ​គ្នា​តាមនិតិវិធីច្បាប់ ។