ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការជើង​ម្នាក់​យក​ឈើច្រត់​វាយ​ស្រ្តីម្នាក់សន្លប់ស្តូកស្តឹង​ បន្ទាប់ពីមាន​ជម្លោះពាក្យសម្តី

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបុរស​ពិកាជើង​ម្នាក់ យក​ឈើ​ច្រត់​វាយ​បណ្តាល​ឱ្យសន្លប់ស្តូកស្តឹង​​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​គ្នា ក្នុង​វង់ផឹកស៊ី។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី​២៤ តុលា ២០១៤​ នៅ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័យ ។

រាជ​ធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបុរស​ពិការជើង​ម្នាក់ យក​ឈើ​ច្រត់​វាយ​បណ្តាល​ឱ្យសន្លប់ស្តូកស្តឹង​​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​គ្នា ក្នុង​វង់ផឹកស៊ី។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី​២៤ តុលា ២០១៤​ នៅ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់  ស្ថិតក្នុង​សង្កាត់ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ដែល​បាន​​​​ឃើញ​ហេតុ​ការណ៍បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឃើញ​​បុរស​ពិការ​ជើង​ម្នាក់​អង្គុយ​ផឹកស៊ីជាមួយ​មនុស្សបី បួន​នាក់ទៀត​ដែល​ក្នុង​នោះ​មាន​ស្រ្តីរងគ្រោះ​ផងដែរ​ បាន​អង្គុយ​ផឹកស៊ីជុំ​គ្នា​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់តែគេឃើញ​បុរស​ពិ​ការជើង​ខាង​លើមាន​ជម្លោះ​ពាក្យសម្តី​គ្នា​ជាមួយ​ស្រ្តីរង​គ្រោះ ហើយ​បុរស​ពិការជើង​ក៏បាន​ទាញ​ឈើច្រត់របស់ខ្លួន​វាយ​ទៅ​ស្រ្តីរង​គ្រោះ​៤​ទៅ​៥ ឈើ​ច្រត់បណ្តាល​ស្រ្តីរង​គ្រោះ​សន្លប់ស្តូកស្តឹង ។ បន្ទាប់ពី​វាយ​ស្រ្តីរង​គ្រោះ​ឱ្យសន្លប់​ហើយ​​នោះ​  ក្រុម​ក្មេង​ស្ទាវដែល​បាន​ឃើញ​ហេតុ​ការណ៍ខឹង​និង​បុរស​ពិការនោះ​ក៏​បាន​យក​ដុំថ្ម​គប់​បុរស​នោះ​បែក​ក្បាល​ ហើយ​ក្រុម​ក្មេង​ស្ទាវ​បាន​គេចខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យកន្លែង​កើតហេតុ និង​បាន​បញ្ជូន​ស្រ្តីរង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។