ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​នៅ​ក្នុង​ផ្សារ​ក្រុង​បាន​លុងទុក​​គរ​ដូច​ភ្នំជាង​មួយ​ខែមក​ហើយ​ជះ​ក្លិនស្អុយ​ស្ទើរ​ទ្រាំមិន​បាន​​

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គំនរ​សំរាមនៅ​ក្នុង​ផ្សារក្រុង​បាន​លុង​គរ​ដូច​ជាភ្នំ​ និង​រលួយ​ជះ​ក្លិនស្អុយ​អាសោច ដល់អាជីវករ និង​ភ្ញៀវជាតិ អន្តរជាតិ​ ដែល​ចូលមក​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ ។ គំនរ​សំរាម​ដែល​ទុក​គរដូច​ភ្នំ​នេះ​ត្រូវ​បាន​អាជីវករ​ប្រាប់​​ថា ត្រូវ​បាន​គរទុក​រយៈពេល​មួយ​ខែមក​ហើយ​មិន​ដែល​ឃើញ​ក្រុម​ហ៊ុន​មក​ប្រមូល​ដឹក​ជញ្ជូន​យក​

ខេត្តរតនគិរី ៖ គំនរ​សំរាមនៅ​ក្នុង​ផ្សារក្រុង​បាន​លុង​គរ​ដូច​ជាភ្នំ​ និង​រលួយ​ជះ​ក្លិនស្អុយ​អាសោច ដល់អាជីវករ និង​ភ្ញៀវជាតិ អន្តរជាតិ​ ដែល​ចូលមក​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ ។ គំនរ​សំរាម​ដែល​ទុក​គរដូច​ភ្នំ​នេះ​ត្រូវ​បាន​អាជីវករ​ប្រាប់​​ថា ត្រូវ​បាន​គរទុក​រយៈពេល​មួយ​ខែមក​ហើយ​មិន​ដែល​ឃើញ​ក្រុម​ហ៊ុន​មក​ប្រមូល​ដឹក​ជញ្ជូន​យក​ចេញ​នោះ​ទេ ខណៈដែល​ពួក​គាត់​បាន​បង់​ភាស៊ីអនាម័យ​ឱ្យ​រៀងរាល់ថ្ងៃ​មិន​ដែល​ខានមួយ​ថ្ងៃឡើយ ។

យោង​តាមប្រ​ភព​ពី​គណៈកម្ម​ការ​ផ្សារ​បាន​ឱ្យ​ដឹង​ថា ចំពោះ​សំរាម​នេះ​ខាង​អ្នក​គ្រប់គ្រង​ផ្សារ​បាន​ម៉ៅការ​ឱ្យ​ទៅ​ក្រុមហ៊ុន​ជាគង់​ជាអ្នក​ប្រមូល ដោយ​បង់ថ្លៃឱ្យ​ចំនួន​៣លានរៀល ក្នុង​មួយ​ខែ​ ប៉ុន្តែមួយ​រយៈនេះសាលា​ក្រុង​ហាម​មិន​ឱ្យ​យក​សំរាម​ទៅដាក់នៅ​កន្លែង​ចាស់នោះ​ទេ ដោយ​ចាប់តាំង​ពី​ថ្ងៃ​ទី​៤ តុលា​រហូតមក​ដល់បច្ចុប្បន្ន​នេះ​។ ដោយពុំបាន​ជូន​ដំណឹង​ដល់​ក្រុម​ហ៊ុន​ផ្សារ​នោះទេ ហើយឱ្យ​ក្រុមហ៊ុន​ផ្សារ​ដោះស្រាយ​រកកន្លែង​ដាក់​សំរាម​​ដើម្បី​ឱ្យក្រុម ហ៊ុន​ជាគង់មក​ប្រ​មូល​យក​សំ​រាម​តែមិន​ឃើញ​ក្រុមហ៊ុន​ជា គង់​ចូល​មក​ទីនេះ​ឡើយ ។ ដូច្នេះ​ហើយ​ទើប​ផ្សារ​យក​សំរាម​ដាក់​បណ្តោះ​អាសន្ន​នៅ​កែង​ផ្សារ​មួយ​កន្លែង និង​មួយ​កន្លែង​ទៀត​នៅ​កន្លែង​ចាស់ដែល​ធ្លាប់ដាក់​ពីមុន ។ រហូតមក​ដល់ពេល​នេះ​ក្រុម​ហ៊ុន​ជា គង់ មិន​ឃើញ​មក​ដឹក​សំរាម​ក្នុង​ផ្សារ​ដោយ​ទុក​ឱ្យ​ស្អុយ​រលួយ​។​រហូតមកដល់ថ្ងៃ​ទី ២៤ តុលា ២០១៤ នេះ​ក្រុម​អនាម័យ​របស់​ផ្សារ​ក្រុង​បាន​លុង​ខិត​ខំ​ដើរ​ប្រមូល​សំរាម​យក​មក​ទុក​មួយ​កន្លែង ស្រាប់តែ​លេច​ឭ​ព័ត៌មាន​មក​ថា​មាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ម​ក​ចាប់ខ្លួន​ផា​ក​ពិន័យ​ចំពោះ​បុគ្គលិក​ណា​ដែលហ៊ាន​​ប្រមូល​សំរាម​យក​មក​គរ​ទុក​កន្លែង​ធ្លាប់គរ​ទុក ។

មជ្ឍដ្ឋាន​ជុំវិញ​ផ្សារ ក៏ដូច​ជា​អាជីវករ​ក្នុង​ផ្សារ​ក្រុង​បាន​លុង​ស្ទើរតែទាំង​អស់ កំពុង​តែមាន​ចម្ងល់​ថា​ តើ​អាជ្ញាធរ​ក្រុង​ឱ្យ​យក​សំរាម​ដែរ​គរ​ទុក​នៅ​ក្នុង​ផ្សារ​ទៅ​ទុក​នៅ​កន្លែង​ណា ?ឬក៏ច្រក​ស្បោង​ប្រមូល​ទុក​តាម​តូប​ឬ ?តែចំ​ណុច​​សំខាន់​គឺ​ភាគី​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​លោក​ជា គង់ឯណោះ​ទេ​ដែល​អ្នក​ម៉ៅការ​ មិន​មក​ប្រមូល​សំរាម​ មិន​មក​ដឹក​សំរាមដែរ​គរ​ទុក​រាប់ខែមក​ហើយ នេះ​មិន​ខុស​ពី​ខឹង​គោ វាយ​រទេះ​ឡើយ ។ មតិមជ្ឍដ្ឋាន​ទូ​ទៅ​មាន​ចម្ងល់ទៀតថា កាល​ពីលោក​ លី វិន្ទ​ ជា​អភិបាន​ក្រុង​ចាស់ ពេល​ដែល​មាន​បញ្ហា​សំរាម​ឬ បញ្ហា​អ្វី​ៗ​របស់​ក្រុម​​ហ៊ុន និង​អាជីវករ តែង​តែរក​ដំណោះស្រាយ ដោយឡែក​ លោក អ៊ុក សំអុល ពេល​មក​កាន់តំណែង​ជា​អភិបាលក្រុង​ ស្រាប់តែមិន​រក​ដំណោះស្រាយ បែរ​ជា​មក​ឱ្យ​អាជីវករ​អំពល​ទុក​រឿង​ស្អុយ​សំរាម​ទៅវិញ​គួរ ឱ្យ​ក្រុម​ហ៊ុនដឹកសំរាម​លោកជា គង់ ដឹកសំរាម​ឱ្យសិន ដោយ​យក​ថ្លៃ​ពី​ក្រុម​ផ្សារវាជាការស្រេចបាត់ទៅហើយ​។បើចង់កែរសោភ័ណ​ភាពផ្សារ​គួរតែកោះហៅ​ភាគី​ផ្សារ និង​ភាគី​ម៉ៅការប្រមូល​សំរាម​​និយាយ​ដោះស្រាយ​គ្នា​ទៅ​ទើប​មិន​ស្ទះ​សំរាម​​នៅ​គរស្អុយយ៉ាង​នេះ​ទេ ។

នៅ​ម៉ោង ៧ ទៅ៨​យប់ ថ្ងៃ​ទី​២៤ តុលា នេះ​គេឭសូថា​សាលា​ក្រុង​បានលុង និង​ចាត់ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ក្រុម​អនាម័យ​ផ្សារ​បើនៅ​តែយក​សំរាម​មក​គរ​ទុក​ក្នុង​ផ្សារ ។