ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ចចម្រ​ុះឡោម​ព័ទ្ធក្រុម​ហ៊ុន សិនជូរី ខេមបូឌា​ ដែល​បង្ខាំង​មនុស្ស​​ទុក​នាំទៅ​ធ្វើការនៅ​ប្រទេស​ម៉ាឡេស៊ី​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ទី​តាំង​ក្រុម​ហ៊ុន សិនជូរី ខេមបូឌា ជ្រើសរើស​ពលការនី​ទៅ​ធ្វើ​ការនៅ​ប្រុស​ទេស​ម៉ាឡេស៊ីត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិ​ការ​ឡោម​ព័ទ្ធ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់ពលការិនី​ម្នាក់​ ថា​ក្រុម​ហ៊ុន​បង្ខាំង​ទុករូបនាង និង​ពលការិនី​ដៃទៀតដើម្បី​បញ្ជូន​ទៅ​ធ្វើ​ការនៅ​ប្រទេស​

រាជ​ធានី​ភ្នំ​ពេញ ៖ ទី​តាំង​ក្រុម​ហ៊ុន សិនជូរី ខេមបូឌា ជ្រើសរើស​ពលការនី​ទៅ​ធ្វើ​ការនៅ​ប្រុស​ទេស​ម៉ាឡេ​ស៊ី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិ​ការ​ឡោម​ព័ទ្ធ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់ពលការិនី​ម្នាក់​ ថា​ក្រុម​ហ៊ុន​បង្ខាំង​ទុករូបនាង និង​ពលការិនី​ដៃទៀតដើម្បី​បញ្ជូន​ទៅ​ធ្វើ​ការនៅ​ប្រទេស​ម៉ាឡេស៊ី ។ ប្រតិបត្តិ​ការ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង ៣​និង ៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ តុលា ២០១៤ នៅ​ចំណុច​​​​ផ្ទះលេខ​២៤៤ ផ្លូវបេតុង ភូមិ​ជ្រៃ​កោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ  ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ធ្វើ​ការ​ឡោម​ព័ទ្ធ​ទី​តាំង​ជ្រើស​រើស​ពលការិនី​ខាង​លើ គឺមាន​ស្រ្តី​ម្នាក់​មាន​ឈ្មោះ ញ៉ុញ ហេង​ អាយុ​៣១ឆ្នាំ ​ជាកម្មករ​ធ្វើ​ចម្ការនៅ​ឃុំ​សាស្តា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹងខ្នា ឃុំបឹងខ្នា ស្រុង​បាន​កាន ខេត្តពោធិ៍សាត់​ ត្រូវ​បាន​ស្រ្តីមេខ្យល់ម្នាក់​ អាយុ៤០ឆ្នាំ​ ជាកម្ម​ករធ្វើ​ចម្ការ​ជាមួយ​គ្នា បាន​នាំ​នាង​មក​កាន់​ក្រុមហ៊ុន​ ខាង​លើ​​ដោយ​ប្រាប់ថា ក្រុមហ៊ុន​រើស​ពលការិនី​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ប្រាក់ឈ្នួល​ក្នុង​មួយ​ខែ៣០០ ដុល្លារ​ ហើយ​នាង​ក៏ព្រម​មក​ជាមួយ ។ ពេល​មក​ដល់​ក្រុម​ហ៊ុន​ខាង​លើ​​បាន​រយៈពេល​ពីរថ្ងៃ ​​ខាង​ក្រុម​ ហ៊ុន​បាន​ដក​ទូរស័ព្ទ ពី​នាង​និង​​ពីពលការិនី​ជិត១០នាក់​ទៀត មិន​ឱ្យ​ប្រើប្រាស់ និង​បាន​បង្ខាំង​ទុក​នាង និង ពលការិនី​ដ៍ទៃទៀត​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​នោះ​ទេ សូម្បី​ទៅ​បង្គន់ក៏មាន​មនុស្ស​ទៅ​តាម​ដែរ ។

មកដល់ម៉ោង១​សៀល​ថ្ងៃ​ទី ២៤ តុលា ២០១៤នេះ​នាង​បាន​រក​ល្បិច​ធ្វើ​ជា​ឈឺពោះចូលបង្គន់​ពេល​នោះ​នាង​ក៏បាន​ឱកាស​លួច​រត់ចេញ​ពីទីតាំង​ខាង​លើ ដោយ​លោត​ឡើង​លើ​របងថ្ម​ដែលមាន​ព័ទ្ធបន្លាលោះ​​ទាំង​ត្រាដាប​ត្រដួសដើម្បី​ផ្លោះចេញ​មក​ខាង​ក្រៅ ។ ពេល​ដែល​នា​ង​ផ្លោះ​របងថ្ម​ខាង​លើ​ចេញ​មក​ខាង​ក្រៅ​ហើយ​នោះ​ក៏​មាន​ បុរស​ជាអ្នក​ប៉ះ អ៊ុតកង់​ម៉ូតូ បាន​មក​ជួយ​នាង​និង​បាន​នាំ​នាង​ទៅ​ប្តឹង​សមត្ថ​កិច្ច ។  រហូតមកដល់​វេលា​ម៉ោង ៣ និង​៤០​នាទីរសៀល ថ្ងៃដដែល​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ការឡោម​ព័ទ្ធទីតាំង​ក្រុម​ហ៊ុន​ជ្រើសរើស​ពលការិនីខាង​លើ តែយឺតពេល​បន្តិច​ហើយ​ព្រោះ​ប្រធាន​ក្រុមហ៊ុន​ខាង​លើ​ហាក់ដូច​ជាដឹង​ខ្លួន​ជា​មុន​​ក៏បាន​រៀប​ចំ​ដឹក​ជញ្ជូន​ពលការិនី​ជិត១០​នាក់ តាម​រថយន្ត​ទួសរីសចេញ​ពី​ទីតាំង​ខាង​លើ​ ប៉ុន្តែមិន​ដឹង​ជា​បើក​ទៅ​កាន់ទិសដៅ​ណានោះ​ទេ ​។ ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែធ្វើ​ការស្រាវ​ជ្រាវផងដែរ ។