ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពីពន្ធធនាគារបាន​ប្រហែល៥ខែ​ ​ឆក់​ទូរស័ព្ទគេទៀត​ត្រូវ​ប្រជា​ពលរដ្ឋចាប់វាយ​ទ្រម​ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ឆក់ ទូរស័ព្ទ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ដេញ​ចាប់​ឃាត់​ខ្លួន​បាន​ហើយ​ត្រូវ​ប្រជា​ពល​រដ្ឋ​ចោម​ស្វាគមន៍ម្នាក់មួយ​ដៃ ម្នាក់​ជើង​ឡើង​ទ្រម​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​ឆក់ ទូរស័ព្ទដៃ​កាឡាក់ស៊ី​ថេប ពីក្មេង​ស្រី​ម្នាក់​កំពុងជិះ​លើ​រឺុម៉ក​ម៉ូតូ​បានសម្រច​ជិះ​គេច​ខ្លួន ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៥

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ឆក់ ទូរស័ព្ទ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ដេញ​ចាប់​ឃាត់​ខ្លួន​បាន​ហើយ​ត្រូវ​ប្រជា​ពល​រដ្ឋ​ចោម​ស្វាគមន៍ម្នាក់មួយ​ដៃ ម្នាក់​ជើង​ឡើង​ទ្រម​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​ឆក់ ទូរស័ព្ទដៃ​កាឡាក់ស៊ី​ថេប ពីក្មេង​ស្រី​ម្នាក់​កំពុងជិះ​លើ​រឺុម៉ក​ម៉ូតូ​បានសម្រច​ជិះ​គេច​ខ្លួន ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៥ និង​៤០នាទី​ល្ងាច ថ្ងៃ​ទី​២៤ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​មន្ទីរ​ពហុព្យា​បាល និង​សម្ភព​ឡាំ ប៊ុនថន ស្ថិត​នៅ​តាម​ផ្លូវ​ជាតិលេខ​៤ ​ក្នុង​ភូមិ​ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជន​សង្ស័យ​មាន​ឈ្មោះ ឃីម សុខុម ភេទ​ប្រុស អាយុ​២៧ឆ្នាំ មុខរបរ​ព្រូរថយន្ត និង​ទើប​ចេញ​ពីពន្ធធនាគារ​បាន​៤ ទៅ៥ ខែ ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ច្រេះ​ ឃុំច្រេះ​ ស្រុក​មេសាង ​ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ជន​សង្ស័យ​ស្នាក់នៅ​បណ្តោះ​អាសន្នក្នុង​ភូមិ​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​រឺុម៉ូតូ​ជា​មួយ​ឪ​ពុក​ម្តាយ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ៤ ក្នុង​ទិសដៅ​ពីកើត​ទៅលិច ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ជន​រង​គ្រោះ​បាន​លើ​ក​ទូរស័ព្ទ​ម៉ាក​សាំសុង កាឡាក់ស៊ីថេប មក​ចុច ស្រប​ពេល​នោះ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ស្មាស​ស៊េរីឆ្នាំ​២០០៥ ពណ៌ខៅ្ម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ ថ.៨២១២ភព១ ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ជាមួយ​រឺុម៉ក​ម៉ូតូ​ក្មេង​ស្រីរង​គ្រោះ ។ បន្ទាប់មក​ជន​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​មក​ក្បែរ​រឺុម៉ក​ម៉ូតូ​ដែល​ក្មេង​ស្រីរង​គ្រោះ​ជិះ​ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​ទូស័ព្ទ ពីដៃក្មេង​ស្រីរង​គ្រោះបាន​សម្រេច​រួច​ជិះ​ម៉ូតូ​គេចខ្លួន ។ ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្រែក​ថា ចោៗ ក៏មាន​ការ​ភ្ញាកើ​ផ្អើលល់​សមត្ថកិច្ច និង ប្រជា​ពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​ចាប់​ជន​សង្ស័យ រហូត​មក​ដល់​ចំណុចភូមិ​ជង្រុក សង្កាត់ត្រពាំង​ក្រសាំង ជន​សង្ស័យ​បាន​ដួល​ម៉ូតូ​ ក៏ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថ​កិច្ច​តាម​ទាន់ ។ ពេល​នោះ​ដែរ​ប្រជា​ពលរដ្ឋដែល​មាន​គ្នា​ច្រើន​ជាង​សមត្ថ​កិច្ច​នោះ​បាន​ធ្វើ​ការស្វាគមន៍​ជន​សង្ស័យ​ម្នាក់​មួយដៃ​ម្នាក់​មួយជើង​ឡើង​ទ្រម​ខ្លួន កុំតែកម្លាំង​សមត្ថកិច្ច​មក​ថែម​កុំ​អី​ជន​សង្ស័យ​មិនដឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ចំណែក​ទូរស័ព្ទដៃ​របស់ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ជន​សង្ស័យ​ជិះ​ម៉ូតូ​ដួល​បែក​ខ្ទេចអេក្រង់​អស់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​មក​សួរ​ដើម្បី​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ចោមចៅ​ដើម្បី​ចាត់ការតាម​និតិវិធីច្បាប់ ។