ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីរោងចក្រ​កាត់ដេរ​ម្នាក់​ចង.កសម្លា.ប់​ខ្លួន​បង្កការ​ភ្ញាក់​ផ្អើល​ ខណៈ​សង្ស័យថា មកពីភ្លើង​​ប្រចណ្ឌ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​​រោង​ចក្រ​កាត់ដេរ​យី​ហោ «​ម៉ី​ង​តា​» ម្នាក់​​ បានធ្វើ​​អត្តឃា.តដោយ​ចង.ក​សម្លា.ប់​ខ្លួននៅ​ក្នុង​បន្ទប់​ជួល​មួយកន្លែង បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​​​កាលពី​វេលា​ម៉ោង​៥ ​និង​៤៥​នាទី​​ល្ងាចថ្ងៃ​ទី​២៣ ​តុលា ​២០១៤ ​​ស្ថិត​​នៅ​​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ​ ​ដែលត្រូវគេ​សង្ស័យ​ថា បណ្ដាលមក​ពីរឿង​ប្រចណ្ឌប្ដី ​។

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​​រោង​ចក្រ​កាត់ដេរ​យី​ហោ «​ម៉ី​ង​តា​» ម្នាក់​​ បានធ្វើ​​អត្តឃាតដោយ​ចង.ក​សម្លាប់​ខ្លួននៅ​ក្នុង​បន្ទប់​ជួល​មួយកន្លែង បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​​​កាលពី​វេលា​ម៉ោង​៥ ​និង​៤៥​នាទី​​ល្ងាចថ្ងៃ​ទី​២៣ ​តុលា ​២០១៤ ​​ស្ថិត​​នៅ​​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ​ ​ដែលត្រូវគេ​សង្ស័យ​ថា បណ្ដាលមក​ពីរឿង​ប្រចណ្ឌប្ដី ​។

​ប្រភព​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​​ឈ្មោះស្មៀន សុខា អាយុ​២៧​ឆ្នាំ ​​ជា​កម្មការិនីរោងចក្រ​កាត់ដេរ ​(​ម៉ី​ង​តា​) មានស្រុកកំណើតនៅ​ស្រុក​​សូត្រ​និគម ខេត្តសៀមរាប​ ។ ​ចំណែក​​បុរស​ជា​ប្តីឈ្មោះមេ​សា អាយុ​២៤​ឆ្នាំ ធ្វើការ​​នៅ​រោងចក្រ​កាត់ដេរ​ជាមួយ​​គ្នា ស្នាក់​នៅ​បន្ទប់ជួល​ ក្នុងភូមិ​ខាងលើ​ជាមួយ​ម្តាយមីង​ ។

​ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ ក្រោយ​ពេលចេញពី​ធ្វើការ​នៅ​រោងចក្រ​ត្រឡប់​ទៅ​​ផ្ទះ​វិញ ស្ត្រី​រង​គ្រោះ​បាន​ដើរចូល​ទៅ​ក្នុង​បន្ទប់​​មុន​ប្ដី និង​បាន​យក​ក្រមាទៅ​ជាមួយ​ផង​ដែរ​ ។ ខណៈនោះ​ បុរស​ជា​ប្តី និង​ម្តាយមីង​​បានឃើញ​ដែរ ប៉ុន្តែ​មិន​បាន​ចាប់អារ​ម្ម​ណ៍​ថា​ គាត់​ចូល​ទៅ​ចង.ក​សម្លាប់​ខ្លួន​នោះ​ទេ ​។ ​

លុះ​ក្រោយមក​ ស្ត្រីជាម្ដាយមីងដើរ​ចូល​ទៅ​ក្នុង​បន្ទប់​​ទឹក ដើម្បី​ងូតទឹក ​ក៏​ប្រទះ​ឃើញ​ស្ត្រី រូប​នោះ​ចង.កនឹង​ក្រមា​ជាប់​​ចម្រឹង​​ដែក​បន្ទប់ទឹក​​បង្ក​ការ​ភ្ញាក់ផ្អើលតែម្តង​ ។ ភ្លាម​ៗ​នោះ​ ប្តីបាន​ស្ទុះ​ទៅ​ស្រាយ​ទម្លាក់ក្នុង​គោល​បំណង​​នាំ​យក​ទៅសង្គ្រោះ ប៉ុន្តែ​ស្ត្រី​នោះ​​បាន​​​ដាច់ខ្យល់ស្លាប់​បាត់​ទៅ​ហើយ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព