ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្រើ​ពូថៅ​កា.ប់​ប៉ូ​លិ​ស​នៅ​ក្រុង​ញូ​វ​យ៉​ក

9 ឆ្នាំ មុន

បុរស​ម្នាក់​ដែល​កាន់​ពូថៅ​កាលពី​ថ្ងៃ​ទី​២៣ តុលា បាន​វាយប្រហារ​លើ​ប៉ូលិ​ស​៤​នាក់​ក្នុង​សង្កាត់ QUEENS ក្រុង​ញូ​វ​យ៉​ក មុន​ពេល​ត្រូវ​បា.ញ់​ស្លា.ប់ ។ ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​ប៉ូលិស​ទាំងនោះ​ត្រូវ​បុរស​នេះ​កា.ប់​ចំ​ក្បាល​របួសធ្ងន់​បំផុត ។

បុរស​ម្នាក់​ដែល​កាន់​ពូថៅ​កាលពី​ថ្ងៃ​ទី​២៣ តុលា បាន​វាយប្រហារ​លើ​ប៉ូលិ​ស​៤​នាក់​ក្នុង​សង្កាត់ QUEENS ក្រុង​ញូ​វ​យ៉​ក មុន​ពេល​ត្រូវ​បាញ់​ស្លាប់ ។ ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​ប៉ូលិស​ទាំងនោះ​ត្រូវ​បុរស​នេះ​កាប់​ចំ​ក្បាល​របួសធ្ងន់​បំផុត ។

ពេល​ប៉ូលិស​វ័យក្មេង​ទាំង​៤​នាក់​នោះ​កំពុង​ឈរ​ថតរូប​ជាមួយ​អ្នកទេសចរ​ម្នាក់ ពួក​គេ​រង​ការ​វាយប្រហារ​យ៉ាង​សាហាវ​ពី​សំណាក់​បុរស​កាន់​ពូថៅ​នោះ ។ ឆាក​នៃ​ការ​វាយប្រហារ​ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​ត្រួតពិនិត្យ​របស់​សង្កាត់​។ បុរស​នេះ​កាប់​ត្រូវ​ក្បាល​លោក TAYLOR KRAFT អាយុ​២៥​ឆ្នាំ ដែល​ទើប​ធ្វើ​ប៉ូលិស ព្រមទាំង​កាប់​ត្រូវ​ដៃ​ប៉ូលិស​ឈ្មោះ JOSEPH MEEKER អាយុ​២៤​ឆ្នាំ ដែល​ទើប​ធ្វើ​ប៉ូលិស​ដែរ ។ លោក TAYLOR KRAFT  ស្ថិត​ក្នុង​សភាព​ដុនដាប​បំផុត​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​សង្កាត់ QUEENS​។ ជន​វាយប្រហារ​ភ្លាម​ៗ​ត្រូវ​បាន​ប៉ូលិស​២​នាក់​ទៀត​បាញ់​ស្លាប់ ។ នារី​អាយុ​២៩​ឆ្នាំ​ម្នាក់​ដែល​ដើរ​លេង​ក្នុង​សង្កាត់​នេះ​ដែរ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​របស់​ប៉ូលិ​ស និង​ស្ថិត​ក្នុង​សភាព​ដុនដាប​ដែរ ។

ភ្នាក់ងារ FBI បាន​ស៊ើប​អង្កេត​លើ​ជីវិត​របស់​បុរស​ប្រើ​ពូថៅ​នេះ ដោយ​គេ​មានឈ្មោះ​ថា ZALE THOMPSON អាយុ​៣២​ឆ្នាំ ដែល​ទើប​ចូល​កាន់សាសនា​អ៊ិ​ស្លា​ម ៕