ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​យ​អែ​ត​បញ្ឈប់​ប្រតិបត្តិការ​តាម​រក​នាវាមុជទឹក​បរទេស

9 ឆ្នាំ មុន

កងទ័ព​ស៊ុ​យ​អែ​ត​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ខ្លួន​បញ្ឈប់​ប្រតិបត្តិការ​ក្នុង​ដែនទឹក​ជុំវិញ​ទីក្រុង​ស្តុក​ខូ​ល ដើម្បី​តាម​រក​នាវាមុជទឹក​បរទេស​ជាយថាហេតុ​១​គ្រឿង​ហើយ ។

កងទ័ព​ស៊ុ​យ​អែ​ត​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ខ្លួន​បញ្ឈប់​ប្រតិបត្តិការ​ក្នុង​ដែនទឹក​ជុំវិញ​ទីក្រុង​ស្តុក​ខូ​ល ដើម្បី​តាម​រក​នាវាមុជទឹក​បរទេស​ជាយថាហេតុ​១​គ្រឿង​ហើយ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កងទ័ព​ស៊ុ​យ​អែ​ត​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ផ្នែក​មួយ​ធំ​នៃប្រតិបត្តិ​ការ​របស់​កង​ម៉ា​រី​ន​ដែល​ធ្វើ​នៅ​ជុំវិញ​ស្តុក​ខូ​ល ចាប់តាំងពី​ថ្ងៃ​ទី​១៧ តុលា មក​ត្រូវ​បាន​បញ្ឈប់ ។

កាលពី​ថ្ងៃ​ទី​២២ តុលា មួយ​ផ្នែក​នៃ​កងឯកភាព​កងទ័ពជើងទឹក​ត្រូវ​បាន​ដក​ចេញ ក៏​ប៉ុ​ន្តែ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ ។ សេចក្តី​ប្រកាស​បន្ត​ថា នា​ថ្ងៃ​ទី​២៤ តុលា កងទ័ព​បាន​សម្រេច​រក្សា​ទុក​ក្នុង​តំបន់​រុករក តែ​កងឯកភាព​តូច​ៗ​នៃ​កងទ័ពជើងគោក​ជាមួយ​បេសកកម្ម​ពិសេស ។

ប្រតិបត្តិការ​តាម​រុករក​នាវាមុជទឹក​បរទេស​សង្ស័យ​ថា របស់​រុ​ស្ស៊ី​នេះ​ចាប់​ធ្វើ​ដោយ​ទ្រង់ទ្រាយ​ធំ​ពី​ថ្ងៃ​ទី​១៧ តុលា​មក ក្រោយ​ពី​មនុស្ស​ម្នាក់​រាយការណ៍​ថា បានឃើញ​របស់​ផលិត​ដោយ​មនុស្ស​មួយ​នៅ​ក្នុង​ទឹក ៕