ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​មួយទៀត​បុក​រថយន្ត​នៅ​រុ​ស្ស៊ី​សំណាងល្អ​ពុំ​មាន​អ្នក​រង​គ្រោះ

9 ឆ្នាំ មុន

មានការ​បុក​គ្នា​មួយទៀត​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​រុ​ស្ស៊ី ដូច​ជា​ករណី​យន្តហោះ​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​តូ​តា​ល់ បុក​រថយន្ត​សម្អាត​ព្រិល​នៅ​ក្រុង​មូ​ស្គូ បណ្តាល​ឱ្យ​លោក​ស្លា.ប់​ដែរ តែ​ការ​បុក​លើក​នេះ​សំណាងល្អ​ពុំ​មាន​ជន​រង​គ្រោះ ។

មានការ​បុក​គ្នា​មួយទៀត​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​រុ​ស្ស៊ី ដូច​ជា​ករណី​យន្តហោះ​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​តូ​តា​ល់ បុក​រថយន្ត​សម្អាត​ព្រិល​នៅ​ក្រុង​មូ​ស្គូ បណ្តាល​ឱ្យ​លោក​ស្លាប់​ដែរ តែ​ការ​បុក​លើក​នេះ​សំណាងល្អ​ពុំ​មាន​ជន​រង​គ្រោះ ។

លើក​នេះ គឺ​រថយន្ត​សម្រាប់​ដឹក​អីវ៉ាន់​ដែល​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី URAL Airlines បាន​បុក​កាលពី​ថ្ងៃ​ទី​២៤ តុលា នៅ​ទីក្រុង Iekaterinbourg ភាគ​ខាងលិច​រុ​ស្ស៊ី ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី Itar-Tass ថា សំណាង​ណាស់​ដែល​ពុំ​មាន​អ្នកដំណើរ​ណា​ម្នាក់​ជិះ​ក្នុង​យន្តហោះ​នោះ​ត្រូវ​របួស​ឡើយ ។ ផ្នែក​ខាង​បច្ចេកទេស​របស់​ព្រ​លាន​យន្តហោះ និង​របស់​ក្រុមហ៊ុន​បាន​ធ្វើការ​ត្រួតពិនិត្យ​យន្តហោះ​នេះ ហើយ​ពួក​គេ​ពុំ​បានឃើញ​អ្វី​ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​នៃ​ការ​ហោះហើរ​ឡើយ ។ យន្តហោះ​នោះ​អាច​ហោះ​មក​កាន់​ក្រុង​មូ​ស្គូ គ្រាន់តែ​យឺត​ពេល​២​ម៉ោង​ប៉ុណ្ណោះ ។

លោក Christophe De Margerie ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់​បារាំង បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២០ តុលា ពេល​យន្តហោះ​ធុន Falcon របស់​លោក​បុក ពេល​ចាប់ផ្តើម​ហោះ​ឡើង ជាមួយ​រថយន្ត​សម្អាត​ព្រិល​មួយ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ Vnoukovo ដែល​ក៏​បណ្តាល​ឱ្យ​អ្នកបើកបរ​២​នាក់ និង​ស្ត្រី​អ្នកបម្រើ​ក្នុង​យន្តហោះ​ម្នាក់​ត្រូវ​ស្លាប់​ដែរ ។ ពួក​អ្នក​ស៊ើប​អង្កេត​កាលពី​ថ្ងៃ​ទី​២១ តុលា បាន​បរិហារ​ចំពោះ​គ្រោះថ្នាក់​នេះ​ថា មក​ពី​ការ​ធ្វេសប្រហែស​របស់​ថ្នាក់ដឹកនាំ​ព្រ​លាន​យន្តហោះ Vnoukovo ៕