ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​​ ជួយ​កុមារ​កម្ពុជា​​ជា​ច្រើន សូម​ជួយ​បោះ​​ឆ្នោត​គាំទ្រ​ឱ្យ​​ជាប់​ជា​ «​វីរជន​​មនុស្សធម៌​​ពិភព​លោក​»

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Christian និង Marie-des Pallierre (ប៉ា​ពី និង​ម៉ា​មី) ជា​ឈ្មោះ​ស្វាមី​-​ភរិយា​១​គូ ដែល​ជា​ជនជាតិ​បារាំង បាន​ផ្តើម​ជួយ​គិតគូរ​ដល់​កុមារ​កំព្រា​កម្ពុជា​ដោយ​ទឹកចិត្ត​មនុស្សធម៌​ប្រចាំ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមា​រា (PSE) ។ ដោយ​មើលឃើញ​កុមារ​មាន​ភាព​លូតលាស់​ជា​បន្តបន្ទាប់​ក្នុង​ជំនាញ​ដែល​បាន​រៀន​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ

រាជធានី​ភ្នំពេញ ៖ លោក Christian និង Marie-des Pallierre (ប៉ា​ពី និង​ម៉ា​មី) ជា​ឈ្មោះ​ស្វាមី​-​ភរិយា​១​គូ ដែល​ជា​ជនជាតិ​បារាំង បាន​ផ្តើម​ជួយ​គិតគូរ​ដល់​កុមារ​កំព្រា​កម្ពុជា​ដោយ​ទឹកចិត្ត​មនុស្សធម៌​ប្រចាំ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមា​រា (PSE) ។ ដោយ​មើលឃើញ​កុមារ​មាន​ភាព​លូតលាស់​ជា​បន្តបន្ទាប់​ក្នុង​ជំនាញ​ដែល​បាន​រៀន​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ លោកប៉ាពី និង​ម៉ា​មី កំពុង​តែ​ត្រៀម​ស្តាប់​លទ្ធផល​បោះ​ឆ្នោត​ជា «​វីរជន​មនុស្សធម៌​សម្រាប់​ឆ្នាំ​២០១៤» ដែល​ជា​កម្មវិធី​ក្នុង​ការ​ចូលរួម និង​អភិវឌ្ឍ​ជំនួយ​មនុស្សធម៌​ទូ​ទាំង​ពិភពលោក ។

ប្រសិនបើ​លោកប៉ា​ពី និង​អ្នកស្រី​ម៉ាមី ឈ្នះ​ការ​ប្រកួត​ភាព​ជា​វីរជន​មនុស្សធម៌ ឆ្នាំ​២០១៤​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អ្នក​ទាំង​២​នឹង​ទទួល​បាន​ពានរង្វាន់​វីរជន​មនុស្សធម៌​ពី AIDE ក្នុង​ពេល​ធ្វើ​សមាជ​របស់​ខ្លួន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល នា​ថ្ងៃ​ទី​១៣​និង​១៤ វិច្ឆិកា ឆ្នាំ​២០១៤​នេះ ។ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ថ្លែងអំណរគុណ​ដល់​លោក Ghislaine និង​លោក Patrice Dufor ដែល​ធ្វើ​ឱ្យ Christian និង Marie-des Pallierre (​ប៉ាពី និង​ម៉ា​មី​) ស្ថាបនិក​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បាន​ចូលរួម​បោះ​ឆ្នោត ហើយ​ឥឡូវ​ពួក​គាត់​ទាំង​២​កំពុង​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​៥​នាក់​ចុង​ក្រោយ ។

មហាជន​អាច​ចូលរួម​បោះ​ឆ្នោត​ជូន​ប៉ាពី និង​ម៉ា​មី ដោយ​ចុច «http://aid-expo.com/brussels/visit/humanitarian-hero-of-the-year-award» ។ អ៊ី​មែ​ល​មួយ​បោះ​ឆ្នោត​បាន​តែ​ម្តង​ប៉ុណ្ណោះ ។ បេក្ខជន​តែ​ម្នាក់​គត់​ដែល​ទទួល​បានការ​បោះ​ឆ្នោត​ឱ្យ​ច្រើន​ជាងគេ​តាម​រយៈ​អ៊ី​មែ​ល នឹង​ក្លាយជា​អ្នក​ឈ្នះ ។ ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ។
ឱកាស​ដែល​អាច​បោះ​ឆ្នោត​ជូន​ប៉ាពី និង​ម៉ា​មី​នៅ​សល់​តែ​ចំនួន​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ សូម​ចុច bit.ly/HHA2014 ហើយ​បោះ​ឆ្នោត​ដើម្បី​ឱ្យ​ពួក​គាត់​ឈ្នះ​ពាន​កិត្តិយស​ដែល​ពួក​គាត់​គួរតែ​ទទួល​បាន​គឺ «​វីរជន​សប្បុរសធម៌​ឆ្នាំ​២០១៤» ៕