ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណើ​វិនិយោគ​អាច​នឹង​ជំរុញ​កា​រត​ភ្ជាប់​ផ្សារ​ហ៊ុន​ហុងកុង​-​សៀង​ហៃ នៅ​ខែវិច្ឆិកា

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ បណ្តាញ​ព័ត៌មាន​ចិន​ផ្សា​រថា ការ​ដាក់​សំណើ​ពី​សមាគម​ផ្សា​រមូល​ប​ត្រ​ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​អាស៊ី ស្រប​ពេល​ដែល​អ្នកសម្របសម្រួល​ផ្សារ​ហ៊ុន​ប្រចាំ​ក្រុង​ហុងកុង ពន្យា​ពេល​ការ​ចាប់ផ្តើម​ត​ភ្ជាប់​ផ្សារ​សន្លឹក​ហ៊ុន​រវាង​ទីក្រុង​ទាំង​ពីរ​នោះ អាច​នឹង​ជំរុញ​ឱ្យ​គម្រោង​នៃ​ការ​ផ្សារ​ភ្ជាប់​នេះ​ចាប់​ដំណើរការ​នៅ​ខែវិច្ឆិកា​ខាង​មុខ ។

ក្នុង​របាយការណ៍​របស់​សមាគម​បង្ហាញ​ថា បណ្តា​សមាជិក​ទាំងឡាយ​មិន​អាច​ចាប់ផ្តើម​កិច្ចការជំនួញ​បាន​ឡើយ ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​លើ​បញ្ហា​បច្ចេកទេស និង​បញ្ហា​ពន្ធ​ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​និង​កត់សម្គាល់​មើល​ក្នុង​ខែ​នេះ​មុន​នឹង​ចាប់ផ្តើម​ដំណើរការ ។

ការ​ជួញដូរ ឬ​ពិនិត្យ​មូល​ប្ប​ទា​នប​ត្រ​របស់​ហុងកុង​ក៏​បាន​រួសរាន់​បញ្ជាក់​ដល់​បណ្តា​ភាគី​ទាំងឡាយ​ក្នុង​ទីផ្សារ​ថា ខ្លួន​មាន​ក្តី​រំពឹង​នឹង​ចាប់ផ្តើម​ផ្សារ​ភ្ជាប់​កិច្ចការជំនួញ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​វិនិយោគ​ដោះ​ដូរ​ពាណិជ្ជកម្ម​លើ​ផ្សារ​ហ៊ុន​ក្នុង​បញ្ជី​របស់​ក្រុង​សៀង​ហៃ​តាម​រយៈ​ផ្សារ​ហ៊ុន​របស់​ហុងកុង​នៅ​ថ្ងៃ​ទី​២៧ តុលា ខាង​មុខ​នេះ ៕