ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​រង​សម្ពាធ​ពី​ធនាគារ​ថ្មី​របស់​ចិន​ក្នុង​តំបន់​អាស៊ី

9 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ បណ្តាញ​ព័ត៌មាន​បរទេស​ផ្សាយ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ការ​បង្ហាញ​វត្តមាន​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​សំខាន់​ក្នុង​ការ​ប្រកួតប្រជែង​ឥទ្ធិពល​របស់​ធនាគារ​ពិភពលោក (WB) ។ AIIB នឹង​ចាប់ផ្តើម​ឡើង​ជាមួយនឹង​សមាជិក​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​តូច​ៗ​ច្រើន​បំផុត​២០​ប្រទេស​ជា​សមាជិក​បង្កើត​មូលនិធិ ។

ក្នុង​នោះ​ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​តែ​មួយ​គត់ ដែល​ចុះហត្ថលេខា​លើ​ការ​ចាប់ផ្តើម​គំនិត​របស់​ចិន​ដោយសារ​តែ​ការ​បញ្ចុះបញ្ចូល​ឱ្យ​មានការ​អាក់អន់ចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​បាន​ដាក់​សម្ពាធ​លើ​បណ្តា​ប្រទេស​ជា​ច្រើន​ឱ្យ​រួសរាន់​បង្ហាញ​ពី​អត្រា​ការ​ប្រាក់​រាប់​បញ្ចូល​ទាំង​កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី ៕