ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កថា​កងទ័ព​អីុ​រ៉ា​ក់​ពុំ​បាន​ត្រៀម​វាយប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ

9 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា កងទ័ព​អីុរ៉ា​ក់​ពុំ​បាន​ត្រៀមខ្លួន​បើក​ការ​វាយលុក​ចម្បង​មួយ​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដើម្បី​ដណ្តើម​យក​មក​វិញ​នូវ​បណ្តា​ដែនដី ឬ​ទីតាំង​ដែល​បាត់បង់​ឡើយ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា កងទ័ព​អីុរ៉ា​ក់​ពុំ​បាន​ត្រៀមខ្លួន​បើក​ការ​វាយលុក​ចម្បង​មួយ​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដើម្បី​ដណ្តើម​យក​មក​វិញ​នូវ​បណ្តា​ដែនដី ឬ​ទីតាំង​ដែល​បាត់បង់​ឡើយ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ទាំងនេះ​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា កងកម្លាំង​សន្តិសុខ​អីុរ៉ា​ក់រៀប​ចំ​ធ្វើ​តែ​ការ​វាយប្រហារ​តូច​ៗ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុ​ន្តែ​ត្រូវការ​ពេលវេលា​មុន​ត្រៀម​សម្រាប់​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នានា ទោះបីជា​មាន​ជំនួយ​ខាង​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​ក្តី ។ តាម​ពិត​ទៅ​កងទ័ព​អីុ​រ៉ា​ក់​មាន​សមត្ថភាព​ធ្វើការ​វាយបក​នោះ តែ​ត្រូវការ​ពេលវេលា​រាប់​ខែ ពុំ​មែន​រាប់​ឆ្នាំ​ទេ ។

ចំពោះ​សំណួរ​សួរ​ថា តើ​ពេល​ណា​ទៅ​កង​ទាហាន​អីុ​រ៉ា​ក់​អាច​ធ្វើ​ប្រតិបត្តិការ​មួយ​ដើម្បី​វាយ​យក​ទីក្រុង​ម៉ុ​ស​ស៊ុ​លម​ក​វិញ អ្នក​ទទួលខុសត្រូវ​រូប​នោះ​យល់​ថា រង់ចាំ​ដល់​១​ឆ្នាំ​ទៀត​ឯណោះ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​នៃ​ទីបញ្ជាការដ្ឋាន​យោធា ទទួល​បន្ទុក​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​យល់​ឃើញ​ថា សង្វា​ក់​នៃ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​នៅ​អីុ​រ៉ា​ក់​មាន​ព្រំដែន​កំណត់ ព្រោះ​កងទ័ព​អីុរ៉ា​ក់​ពុំ​សូវ​ធ្វើការ​ចល័ត​ទ័ព​ច្រើន​ឡើយ រួច​ជា​ពិសេស​ស្ថិត​ក្នុង​បណ្តា​ទីតាំង​ការពារ​ប៉ុ​ណ្ណោះ ។ ចាប់តាំងពី​ថ្ងៃ​ទី​៨ សីហា​មក មានការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ចំនួន​ជាង​៦០០​លើក ។

ក្រោម​រដ្ឋាភិបាល​អតីត​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​នូ​រី​អាល់ ម៉ា​លី​គី កងទ័ព​អីុ​រ៉ា​ក់​បាត់បង់​ប្រសិទ្ធភាព ដោយ​ប្រសិទ្ធភាព​ប្រយុទ្ធ​ត្រូវ​បាន​ជំនួស​ដោយ​បណ្តា​មិត្ត​ខាង​នយោបាយ ។ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ទាំងនោះ​និយាយ​ទៀត​ថា វា​ជា​ការ​ប្រញាប់​ពេក​ក្នុង​ការ​វាយតម្លៃ​ថា តើ​យុទ្ធសាស្ត្រ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​កម្ទេច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់​ជាមួយ​ការ​វាយប្រហារ​តាម​អាកាស​ជួយ​គាំទ្រ​ដល់​កងទ័ពជើងគោក​អីុ​រ៉ា​ក់ ។

និយាយ​ពី​កងទ័ព​អីុ​រ៉ា​ក់ កងទ័ព​នេះ​ធ្លាប់​ចូលរួម​ក្នុង​ជម្លោះ​ធំ​ៗ និង​តតាំង​ប្រឆាំង​ការ​បះបោរ​ជា​ច្រើន​ចាប់តាំងពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​មក ។ កងទ័ព​នេះ​ត្រូវ​រំលាយ​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០០៣ ដោយ​លោក PAUL BREMER អ្នកគ្រប់គ្រង​ប្រទេស​អីុរ៉ា​ក់ បន្ទាប់​ពី​ប្រតិបត្តិការ​រំដោះ​អីុ​រ៉ា​ក់ ដែល​ការ​រំលាយ​នោះ​ក្រោយមក​ត្រូវ​បាន​លោក PAUL BREMER ចាត់​ទុក​ថា ជា​ការ​ខុសឆ្គង​យ៉ាង​ធំ​មួយ ។ បន្ទាប់​មក​កងទ័ព​ថ្មី​អីុ​រ៉ា​ក់​ត្រូវ​បាន​ជ្រើសរើស​ជា​បន្តបន្ទាប់​ឈរ​លើ​មូលដ្ឋាន​ថ្មី​ទាំងស្រុង​ដោយ​កងកម្លាំង​ចម្រុះ​អន្តរជាតិ​នៅ​អីុរ៉ា​ក់ ។

ជាមួយ​ទាហាន​២៦០.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១ មក​រា ២០០៩ កងទ័ព​អីុ​រ៉ា​ក់ គឺជា​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​ដែល​រួម​មាន​ប៉ូលិស​ជាតិ ប៉ូលិ​ស​មូលដ្ឋាន និង​កងជីវពល​ស្វ័យការពារ (​មាន​ចំនួន​៨០.០០០​នាក់​ក្នុង​ខែកុម្ភៈ ២០០៨ និង​៩២.០០០​នាក់ នា​ដើម​ខែមេសា ឆ្នាំ​២០០៨ ។ ហើយ​កងទ័ព​នេះ​ទទួល​ការ​ទ្រទ្រង់​ដោយ​កង​កម្លាំងយោធា​ចម្រុះ​នៅ​អីុ​រ៉ា​ក់​។ នា​ដើមឆ្នាំ​២០១២ កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​មាន​មនុស្ស​ដល់​ទៅ​៩០០.០០០​នាក់ ក្នុង​នោះ​មាន​ទាហាន​២៧១.០០០​នាក់ ប៉ូលិស​៦៥០.០០០​នាក់ ហើយ​ថវិកា​ការពារ​សរុប​ក្នុង​ឆ្នាំ​២០១២ មាន​ដល់​១៤,៦​ពាន់​លាន​ដុល្លារ ពោល​គឺ​១៥% នៃ​ការ​ចំណាយ​របស់​រដ្ឋ ៕