ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​បា.ញ់ប្រហារ​នៅ​ក្រុង​អូ​តា​វ៉ា ចង់​ចេញ​ទៅ​ស៊ី​រី

9 ឆ្នាំ មុន

នាយ​ស្នងការ​កង​តម្រួត​កា​ណា​ដា លោក Bob Paulson គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា បុរស​កា​ណា​ដា អាយុ​៣២​ឆ្នាំ ដែល​កាលពី​ថ្ងៃ​ទី​២២ តុលា បាន​សម្លា.ប់​ទាហាន​ម្នាក់​នៅ​ទីក្រុង​អូ​តា​វ៉ា មាន​បំណង​ចង់​ធ្វើ​លិខិតឆ្លងដែន​មួយ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ី​រី ។

នាយ​ស្នងការ​កង​តម្រួត​កា​ណា​ដា លោក Bob Paulson គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា បុរស​កា​ណា​ដា អាយុ​៣២​ឆ្នាំ ដែល​កាលពី​ថ្ងៃ​ទី​២២ តុលា បាន​សម្លាប់​ទាហាន​ម្នាក់​នៅ​ទីក្រុង​អូ​តា​វ៉ា មាន​បំណង​ចង់​ធ្វើ​លិខិតឆ្លងដែន​មួយ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ី​រី ។

មក​ដល់​រដ្ឋធានី​សហព័ន្ធ​កា​ណា​ដា គឺ​ក្រុង​អូ​តា​វ៉ា កាលពី​ថ្ងៃ​ទី​២ តុលា ខ្មាន់កាំភ្លើង​រូប​នេះ​ឈ្មោះ Michael Zehaf Bibeau មាន​បំណង​ដោះស្រាយ​បញ្ហា​លិខិតឆ្លងដែន ហើយ​រូបគេ​ក៏​នឹក​សង្ឃឹម​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ី​រី​ផង​ដែរ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Bob Paulson បន្ត​ថា ពុំ​មាន​ព័ត៌មាន​ណាមួយ​ដែល​និយាយ​ពី​ទំនាក់ទំនង​របស់​ជន​នោះ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​២ នៅ​កា​ណា​ដា​នា​ស​ប្តា​ហ៍​នេះ​ឡើយ ៕