ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក​ព្រ​មាន​​ចាប់ខ្លួន​ក្រុម​អ្នក​រកកំណប់​​ធ្វើ​ឱ្យ​ប៉ះពាល់​​ទំនប់​សំណង់​​អាង​កំពីងពួយ

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ តាម​រយៈ​​មន្ត្រី​នៃ​​មន្ទីរ​​ធនធានទឹក​ និង​ឧតុនិយម​​ខេត្ត​​បាន​ឱ្យ​​ដឹង​​ថា ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​​បាន​​ព្រមា​ន​ចាប់ខ្លួន​ដល់​ជន​ណា​ ដែល​ព្យាយាម​​ជីក​កកាយ​ស្វែងរ​ក​កំណប់​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ទំនប់​​សំណង់​អាង​​កំពីង​ពួយ បើ​ទោះ​បី​ជា​ជន​នោះ​ជា​​មន្ត្រី​មាន​អំណាច​​ក្នុង​ខេត្ត ឬ​មក​ពី​ក្រៅ​​ខេត្ត​ក្ដី ព្រោះ​តំបន់​សំណង់​​អាង​កំពីងពួយនេះ ស្ថិត​ក្រោម​ការ​​អភិរក្ស​របស់​​ក្រសួង​ធន​ធាន​

ខេត្ត​បាត់ដំបង ៖ តាម​រយៈ​​មន្ត្រី​នៃ​​មន្ទីរ​​ធនធានទឹក​ និង​ឧតុនិយម​​ខេត្ត​​បាន​ឱ្យ​​ដឹង​​ថា ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​​បាន​​ព្រមា​ន​ចាប់ខ្លួន​ដល់​ជន​ណា​ ដែល​ព្យាយាម​​ជីក​កកាយ​ស្វែងរ​ក​កំណប់​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ទំនប់​​សំណង់ ​អាង​​កំពីង​ពួយ បើ​ទោះ​បី​ជា​ជន​នោះ​ជា​​មន្ត្រី​មាន​អំណាច​​ក្នុង​ខេត្ត ឬ​មក​ពី​ក្រៅ​​ខេត្ត​ក្ដី ព្រោះ​តំបន់​សំណង់​​អាង​កំពីងពួយនេះ ស្ថិត​ក្រោម​ការ​​អភិរក្ស​របស់​​ក្រសួង​ធន​ធាន​ទឹក ​និង​​ឧតុនិយម​ ។

លោក ​ឃុន សេង អនុប្រធាន​ការិយាល័យ​អភិរក្ស​​ធនធានទឹក​នៃ​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្ត​បា​ន​ប្រាប់​​តាម​ទូរស័ព្ទ​កាលពី​​ព្រឹក​​ថ្ងៃ​ទី​២៤ ​តុលា​ នេះថា ទីតាំង​​ដែល​ជន​មួយ​ក្រុម​​ប៉ង​ជីក​កកាយ​រក​កំណប់​​នៅ​ក្បែរ​សំណង់​អាង​​ កំពីងពួយ​​នោះ ត្រូវ​បាន​​គេ​បិទ
ក្ដារ​ជិត​​វិញ​​ហើយ បន្ទាប់​ពី​បែកធ្លាយ​​ផ្អើល​ពេញ​​ខេត្ត ​។

លោក ​បន្ត​ថា របាយ​ការ​ណ៍​​ស្ដី​អំពី​​​ជន​មួយ​ក្រុម​ដែល​ដឹកនាំ​​ដោយ​អ្នកមាន​អំណាច​​ ក្នុង​ខេត្ត ចង់​ជីក​កកាយ​រក​កំណប់​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​សំណង់​អាង​កំពីងពួយ​​ នេះ លោក​បាន​រៀប​ចំបញ្ជូន​ទៅ​កាន់​ក្រសួង​រួច​រាល់​ហើយ ហើយ​ខាង​ក្រសួង​ ក៏​មាន​វិធានការ​តាម​ផ្លូវច្បាប់​​ផង​ដែរ​ ចំពោះ​ជន​ប្រ​ព្រឹ​ត្ត ​។

លោក ​​ឃុន សេង បាន​បញ្ជាក់​​ទៀតថា ក្រសួង​​បាន​ព្រមា​ន​ចាប់ខ្លួន​​បុគ្គល ប្ញ​ក្រុម​ណា​ដែល​ហ៊ាន​​ជីក​កកាយ​ដី​ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ទំនប់​ សំណង់​កំពីងពួយ បើ​ទោះជា​ជីក​រក​​កំណប់​ ឬ​មិន​រក​កំណប់​ក្ដី ​។ ព្រោះ​តំបន់​សំណង់​អាង​​កំពីងពួយ​ទាំង​មូល​​ជា​តំបន់​ទេសចរ​ណ៍​​ដ៏​ល្បី​ផង​ នោះ​ គឺ​ស្ថិត​ក្រោម​ការ​អភិរក្ស​និង​ការ​ទ​ទូល​ខុស​ត្រូវ​របស់​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព