ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​​កឋិនទាន​សាមគ្គី​ដង្ហែ​ចូល​វត្ត​ពោធិ​ថ្មី​ទទួល​ប​ច្ច័យ​​បាន​៣១.៥០០​ដុល្លារ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ​ដួង​ វ​ណ្ណា​ តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន ​សំ​អន បាន​រួម​គ្នា​ធ្វើបុណ្យ​អង្គ​កឋិន​ទាន​សាមគ្គី​ដង្ហែ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ពោធិ៍​ថ្មី​ហៅ​វត្ត​បា​វិត​ កាលពី​ថ្ងៃ​ទី​២៤ ​តុលា​ ​វេលា​ម៉ោង​៩​​​ព្រឹក​ថ្ងៃទី​២៤ តុលា ស្ថិត​នៅ​ភូមិ​ច្រក​លាវ ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ​ប្រមូល​ប​ច្ច័យ​បាន​៣១.៥០០​ដុល្លា​រ ។

នៅ​ក្នុង​ពិធី​អង្គ​កឋិនទាន​សាមគ្គី​នោះ​លោក​ជំទាវ​ឆឹង​ ណេ​ង​​ ​​មា​ន​ប្រសាសន៍​ថា ​អង្គ​កឋិនទាន​នេះ​បាន​ផ្តួចផ្តើម​ឡើង​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន ​សំ​អន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង​ ដោយ​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា​គង់​ ទ្រី​វ​ និង​លោកស្រី ​សុខ​ ស៊ី​ដា ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ប្រជា​ពុទ្ធ​បរិ​ស​ទ័​ចំណុះ​ជើងវត្ត​ពោធិ៍​​ថ្មី​ទាំង​​អស់​មូលមតិ​គ្នា​ធ្វើបុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ ​ដើម្បី​ដង្ហែ​យក​មក​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​​ព្រះ​វស្សា​អស់​ត្រីមាស ​និង​ប្រមូល​ប​ច្ច​យ័​កសាង​ទី​វត្ត​​ពោធិ៍​​​ថ្មី​នេះ​សម្រាប់​ព្រះ​ស​ង្គ​គង់នៅ​ផង​ និង​សម្រាប់​ប្រជា​ពុទ្ធ​បរិ​ស័ទ​​មក​ប្រារ​ព្ឋពិធីបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

បន្ទាប់​ពី​វេ​រអង្គ​កឋិនទាន​ប្រគេន​ព្រះសង្ឃ​រួច​មក​លោក​ជំទាវ​អ្នកឧកញ៉ា​បាន​ជូន​អំ​ណាយ​ដល់​ចាស់ជរា​និង​ប្រជាពលរដ្ឋ​ក្រីក្រ​កុមា​រា​ កុមារី​៤០០​នាក់​ក្នុង​ម្នាក់​ទទួល​បាន ភួយ​១ សា​រុង​១ ​ក្រមា​១ ​អាវយឺត​១ ​និង​ថវិកា​២​ម៉ឺន​រៀល​ ៕​